បរទេស៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោកCyril Ramaphosa បានប្រកាស កាលពិថ្ងៃម្សិលមិញនេះហើយថាលោកនឹងបញ្ជូនក្រុមការងារពិសេស ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ិនតោន ក្នុងការបញ្ជាក់ឲ្យច្បាស់ ពីជំហរបស់អាហ្វ្រិកខាងត្បូង ចំពោះប្រទេសរុស្សី និងមេដឹកនាំរុស្សីលោក Vladmir Putin។
យោងតាមការបញ្ជាក់ របស់មន្ត្រីជាន់ខ្ពស់ អាហ្វ្រិកខាងត្បូងបានឲ្យដឹងទៀតដែរថា ផែនការនេះត្រូវបានរៀបចឡើង ដើម្បីជាការឆ្លើយតបទៅនឹង ការរិះគន់ជាច្រើនកន្លែងមក មកលើប្រទេសអាហ្វ្រិកខាងត្បូង ចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន និងរុស្សី និងជាពិសេសរិះគន់ ទៅលើទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ខ្លួន ជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូ។
យោងតាមការចេញផ្សាយរបស់ RT ក៏បានឲ្យដឹងទៀតដែរថាប្រធានាធិបតីប្រទេសរុស្សីលោក Vladimir Putin គ្រោងនឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង នៅក្នុងខែសីហាខាងមុខនេះ ដើម្បីចូលរួមកិច្ចប្រជុំបណ្តាប្រទេស BRICS លើកទី១៥។
គួរឲ្យដឹងដែរថាកន្លងមកថ្មីៗនេះ ក៏មានលេចឡើងនូវការព្រួយបារម្ភដែរថា តើអាហ្វ្រិកខាងត្បូង នឹងចូលរួមសហការនៅក្នុងសាលដីកា តាមចាប់ខ្លួនលោក Putin តាមការកាត់សេចក្តីរបស់តុលាកការ ឧក្រិដ្ឋកម្មអន្តរចាតិ ICC ឬក៏យ៉ាងណា៕ ប្រែសម្រួល៖ស៊ុនលី