ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង បង្ហាញការគាំទ្រ ប្រធានាធិបតី ចំពោះជំហលើប្រទេសចិន

បរទេស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃប្រទេសបារាំង លោក Bruno Le Maire កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា វាគឺជារឿងត្រឹមត្រូវ ដែលប្រធានាធិបតីបារាំងលោក Emmanuel Macron បានជ្រើសយកការស្ថិតនៅឲ្យឆ្ងាយ ពីគោលនយោបាយរបស់អាមេរិក ចំពោះចិន។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតអន្តរជាតិជាច្រើន ហើយត្រូវបានយកមកចេញផ្សាយដោយ RT លោកប្រធានាធិបតីបារាំង Macron កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បានបញ្ជាក់ថាអឺរ៉ុប និងបារាំង មិនគួរស្ថិតនៅក្នុងរបៀបវារៈ របស់អាមេរិកចំពោះប្រទេសចិន ហើយព្រមានអឺរ៉ុប និងបារាំងផងដែរ មិនគួរនៅភាគីខាងណាឡើយ ចំពោះជម្លោះនៅកោះតៃវ៉ាន់ រវាងអាមេរិកនិងចិន។

លោក Le Maire បានពោលបែបនេះថា៖ លោក Macron បានមានប្រសាសយ៉ាងត្រឹមត្រូវ ចំពោះការទាមទារសិទ្ធរបស់អឺរ៉ុបនិងឯករាជ្យភាពរបស់អឺរ៉ុប ចំពោះការសម្រេចចិត្តហើយលោកប្រធានាធិបតី បានបន្តធ្វើបែបនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយតាំងតែពីឆ្នាំ២០១៧។

គួរឲ្យដឹងដែរថា អំឡុងពេលដំណើរទស្សនកិច្ច របស់លោក Macron ទៅកាន់ប្រទេសចិន កាលពីសប្តាហ៍មុននោះក្រុមហ៊ុនសំខាន់ៗចំនួន៧របស់បារាំង បានបន្តធ្វើការសហការជាមួយនឹងក្រុមហ៊ុនបន្ថែមទៀត ទៅលើអាជីវកម្មរបស់ពួកគេក្នុងនោះមានដូចជាក្រុមហ៊ុន Airbus, EDFនិង CMA-CGMជាដើម៕ ប្រែសម្រួល៖ស៊ុនលី

To Top