បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រៅតែពីប្រទេសលោកខាងលិច ជាច្រើនហើយនោះសូម្បីតែអង់គ្លេស ក៏ស្ថិតនៅក្នុងបញ្ជីប្រទេស ដែលកំពុងប្រតិបត្តិការកងកម្លាំងពិសេសរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។
របាយការណ៍ដែលត្រូវបានដកស្រង់ ចេញពីឯកសារសំងាត់ ឬ Top Secret ដែលបាលំអិតអំពីទិដ្ឋភាពជាក់ស្តែងទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែន ព្រមទាំងលំអិតអំពីផែនការ ក្នុងការរៀបចំខ្លួនប្រឆាំងរបស់អ៊ុយក្រែន ជាមួយនឹងប្រទេសរុស្សីផងដែរ។
ឯកសារសំងាត់ជាង១០០ឯកសារ ត្រូវបានបែកធ្លាយកាលពីសប្តាហ៍មុននៅតាមបណ្តាញសង្គម ហើយមកទល់ពេលនេះរដ្ឋាភិបាលអាមេរិក បានទទួលស្គាល់ថា ជាឯកសារសំងាត់របស់ខ្លួនពិតមែន ហើយកំពុងបើកការស៊ើបអង្កេត ស្វែងរកប្រភពដែលបានបែកធ្លាយផងដែរ។
គួរឲ្យដឹងដែរថាយោងតាមការឯកសារ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមិនាបានបង្ហាញថាអង់គ្លេស គឺជាប្រទេសដែលបានផ្តល់នូវកងកម្លាំងពិសេសច្រើនជាងគេ ដើម្បីប្រតិបតិ្តការ នៅក្នុងប្រទេសអ៊ុយក្រែន ឬប្រមាណជា៥០នាក់និងបន្តបន្ទាប់ដោយសម្ព័ន្ធមិត្តណាតូ ដូចជាឡាតវៀ១៧នាក់បារាំង១៥នាក់ហូឡង់មួយនាក់ និងអាមេរិក១៤នាក់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី