វ៉ាស៊ីនតោន៖ មូលនិធិរូបិយ វត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចនៃទីផ្សារកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ជាមធ្យមមានភាពរឹងមាំជាងប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន។
IMF បានឲ្យដឹងនៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលចេញផ្សាយថ្មីថា “ជាមធ្យម កំណើនត្រូវបានគេរំពឹងថានឹងមានចំនួន ៣,៩ ភាគរយនៅឆ្នាំ២០២៣ ហើយនឹងកើនឡើងដល់ ៤,២ភាគរយនៅឆ្នាំ២០២៤” ។
ទោះជាយ៉ាងណាក៏ដោយ ការរំពឹងទុកមានភាពខុសប្លែកគ្នា យ៉ាងទូលំទូលាយនៅទូទាំងតំបន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងថានឹងកើនឡើងតិចជាង ៣ភាគរយនៅឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ អត្រាកំណើន សម្រាប់ប្រទេសឥណ្ឌា និងចិន ដែលជាប្រទេសសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ដ៏សំខាន់ទាំងពីរ ត្រូវបានប៉ាន់ប្រមាណថាមាន ៥,៩ ភាគរយ និង ៥,២ ភាគរយរៀងគ្នា៕
ប្រែសម្រួល ឈូក បូរ៉ា