ព័ត៌មានអន្តរជាតិ

អាមេរិកនៅបន្តសំងំ ផលិតសមាសធាតុអាវុធ ជីវសាស្ត្រនៅអ៊ុយក្រែន

បរទេស៖ មេបញ្ជាការយោធា ទទួលបន្ទុកិច្ចការងារអាវុធនុយក្លេអ៊ែរនិង អាវុធជីវៈសាស្ត្រនៅរដ្ឋ Duma លោក Igor Kirillov ថ្មីៗនេះកងកម្លាំងយោធារបស់រុស្សីបានរកឃើញ នូវភស្តុតាងជាច្រើនបន្ថែមទៀតដែលអាចបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងប្រើប្រាស់ប្រទេសអ៊ុយក្រែនជាកន្លែង ផលិតសមាសធាតុអាវុធជីវៈសាស្ត្រ។

យោងតាមការផ្សាយរបស់ RT លោកមេបញ្ជាការរូបនេះបានថ្លែងប្រាប់ទៅកាន់សមាជិកសភារុស្សីទៀតថា៖ពួកយើងមិនស្ទាក់ស្ទើរទេថាអាមេរិកកំពុងស្ថិតនៅក្រោមការក្លែងបន្លំនៃការធានាសុវត្ថិភាពជីវសាស្រ្តជាសាកល បានធ្វើការស្រាវជ្រាវប្រើជាច្រើនដងរួចមកហើយនិង រួមទាំងការបង្កើតសមាសធាតុអាវុធជីវសាស្រ្ត ដែលនៅជិតព្រំដែនរុស្ស៊ីទៀតផង។

លោកមេបញ្ជាការបានបន្តទៀតថា យោធាបានឈានដល់ការសន្និដ្ឋាននេះ បន្ទាប់ពីបានសម្ភាសសាក្សីជាច្រើននាក់ ហើយបានពិនិត្យឯកសារជាង ២០០០ ទំព័រដែលបានរកឃើញនៅក្នុងតំបន់ Kherson និង Donetsk និង Luganskដែលការស៊ើបអង្កេតក៏មានការចូលរួមពីក្រុមការងារសភា និងការអនុវត្តច្បាប់សហព័ន្ធផងដែរ។

គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងមូស្គូបានលើកឡើងពីការព្រួយបារម្ភលើមន្ទីរពិសោធន៍សម្ងាត់ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែនតាំងតែពីពេលដំបូងនៃជម្លោះហើយក៏បានបង្ហាញភស្តុតាងជាសាធារណៈជាញឹកញាប់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top