ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ ព្រមានពីការគំរាមកំហែង ដល់អាកាសចរណ៍ស៊ីវិល ដោយសារជម្លោះ អ៊ុយក្រែន

បរទេស៖ ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា ប្រព័ន្ធការពារដែនអាកាស ដែលត្រូវបានបញ្ជូនទៅកាន់ ប្រទេសអ៊ុយក្រែន ដោយលោកខាងលិច អាចលេចឡើងជាការគំរាមកំហែង ដ៏ខ្លាំងក្លា សម្រាប់យន្តហោះស៊ីវិល នៅក្នុងទ្វីបអឺរ៉ុប និងកន្លែងផ្សេងៗទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន RIA Novosti គឺ ក្រសួងការបរទេសរុស្ស៊ីបានកត់សម្គាល់ថា សព្វាវុធរបស់លោកខាងលិច ដែលរួមមានប្រព័ន្ធការពារដែនអាកាសចល័តដោយមនុស្ស និងប្រព័ន្ធបាញ់កាំជ្រួចប្រឆាំងរថក្រោះ “កំពុងរីករាលដាលពាសពេញពិភពលោក ចូលទៅក្នុងតំបន់នៃជម្លោះក្នុងតំបន់ផ្សេងទៀត ដោយសារអំពើពុករលួយដ៏ខ្លាំងក្លា និង ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ឧក្រិដ្ឋកម្ម​ដែល​មាន​ការ​រៀបចំ ភេរវករ និង​ពួក​ជ្រុល​និយម​ប្រភេទ​ផ្សេង​ៗ»។

ក្រសួង​បាន​បញ្ជាក់​ថា​ «​មិន​យូរ​ប៉ុន្មាន​បញ្ហា​សុវត្ថិភាព​អាកាសចរណ៍​ស៊ីវិល​ក្នុង​ពិភពលោក រួម​ទាំង​អឺរ៉ុប​ផង​នឹង​ត្រូវ​លើក​ឡើង»។

វាក៏បានអះអាងផងដែរថា អាវុធរបស់លោកខាងលិចអាចឱ្យ “អាជ្ញាធរឧក្រិដ្ឋជនអ៊ុយក្រែន និងទាហានស៊ីឈ្នួល” បើកការវាយប្រហារលើជនស៊ីវិល រួមទាំងស្ត្រី និងកុមារនៅក្នុងអតីតតំបន់អ៊ុយក្រែនចំនួនបួន ដែលបានបោះឆ្នោតយ៉ាងលើសលប់ក្នុងការបោះឆ្នោតប្រជាមតិដើម្បីក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ីកាលពីរដូវស្លឹកឈើជ្រុះមុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top