បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសទុយនីស៊ី និងប្រទេសស៊ីរី បានប្រកាសក្នុងការ បើកតំណាងស្ថានទូតរវាងគ្នាឡើងវិញ ជាផ្នែកមួយ នៃការទំនាក់ទំនងការទូតឡើងវិញ ដែរក្រោយខកខានអស់រយៈពេលជាងមួយ ទសវត្សមកហើយនោះ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការបរទេស នៃ ប្រទេសទុយនីស៊ីបានឲ្យដឹងដែរថា ៖ គំនិតផ្តួចផ្តើម ដែលបានធ្វើឡើង ដោយប្រធានាធិបតី Kais Saied ដើម្បីសុំតែងតែអគ្គរដ្ឋទូតម្នាក់ ទៅកាន់ប្រទេសស៊ីរីនោះភាគីខាងស៊ីរី ក៏បានទទួលយកនិងអនុញ្ញាតិ ឲ្យមានការតែងតាំងពីខាងភាគីរបស់ខ្លួនផងដែរ ។
សេចក្តីប្រកាស ដដែលបានបន្តទៀតថា ប្រទេសទាំងពីរនឹងបន្តធ្វើការជាមួយគ្នា ជាពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេស ដើម្បីអាចបន្តបាននូវការប្រឹក្សា និងផ្តល់យោបល់គ្នាទៅវិញទៅមក ធ្វើយ៉ាងណាអាចស្តារទំនាក់ទំនង រវាងគ្នាឡើងវិញ។
គួរឲ្យដឹងដែរថា ទំនាក់ទំនងការទូតរវាងប្រទេស ទាំងពីរបានជួបបញ្ហាធ្ងន់ធ្ងរ និងរកាំរកូសជាមួយគ្នា គិតចាប់តាំងតែខែកុម្ភៈឆ្នាំ២០១២ក្នុងគ្រា ដែលស៊ីរីចាប់ផ្តើមជួបបញ្ហា សង្គ្រាមស៊ីវិល៕
ប្រែសម្រួល៖ស៊ុនលី