ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអង់គ្លេសថា ស្ត្រី ១០០ភាគរយ មិនមានលិង្គនោះទេ

បរទេស៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បានប្រកាសថា ស្ត្រី ១០០ភាគរយ មិនមានលិង្គទេ បន្ទាប់ពីមេដឹកនាំគណបក្សការងារ Keir Starmer ធ្លាប់បានលើកឡើងថា ស្ត្រីត្រឹមតែ ៩៩,៩ ភាគរយ មិនមានសរីរាង្គបន្តពូជរបស់បុរស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅពេលត្រូវបានសួរកាលពីដើមសប្តាហ៍នេះដោយគេហទំព័រស្តាំនិយម Conservative Home ប្រសិនបើគាត់ជឿថា ១០០ភាគរយ នៃស្ត្រីមិនមានលិង្គនោះ ត្រូវបានលោក Sunak ឆ្លើយតបថា “បាទ ពិតណាស់” ។

នាយករដ្ឋមន្រ្ដី នៃគណបក្សអភិរក្សដែលបានឡើង ធ្វើជានាយករដ្ឋមន្រ្តីបន្តពីលោកស្រី Liz Truss បន្ទាប់ពីការស្នាក់នៅរយៈពេលខ្លីរបស់លោកស្រីនៅផ្លូវ Downing Street កាលពីឆ្នាំមុននោះ បានបន្ថែមថា គាត់ជឿជាក់ថា “ការអាណិតអាសូរ និងការយោគយល់ និងការអត់ឱន” គួរតែត្រូវបានរក្សាសម្រាប់មនុស្ស “ដែលកំពុងគិតអំពីការផ្លាស់ប្តូរភេទរបស់ពួកគេ” ។

សំណួរត្រង់ទៅលោក Sunak ហាក់ដូចជាសំដៅទៅលើសំណួរស្រដៀងគ្នា ដែលចុះផ្សាយដោយកាសែត The Sunday Times របស់ចក្រភពអង់គ្លេស ទៅកាន់គូប្រជែងនយោបាយរបស់គាត់ គឺលោក Keir Starmer មេដឹកនាំការងារដែលបាននិយាយថា គាត់ជឿថាមានតែស្ត្រី ៩៩,៩ ភាគរយ “មិនទាន់មានលិង្គ។ ”

សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទាំង លោក Sunak និង លោក Starmer កើតឡើងជាផ្នែកមួយនៃការជជែកដេញដោល យ៉ាងទូលំទូលាយអំពីសិទ្ធិអ្នកប្តូរភេទ ដែលជារឿងតូចតាចកាន់តែខ្លាំងឡើង នៅក្នុងកិច្ចការសង្គមនយោបាយ នៅក្នុងចក្រភពអង់គ្លេស និងនៅបរទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top