ព័ត៌មានអន្តរជាតិ

ឥណ្ឌា៖ បុរសម្នាក់ប្រែពីអ្នកលេង ទៅជាអ្នកនយោបាយ ត្រូវបានគេបាញ់សម្លាប់សុះខ្លួន ពេលកំពុងនិយាយជាមួយអ្នកកាសែត

បរទេស៖ ជនទំនើង និងជាអតីតអ្នកនយោបាយរបស់ប្រទេសឥណ្ឌា លោក Atiq Ahmed ត្រូវបានគេបាញ់សម្លាប់ក្នុងអំឡុងពេលផ្សាយផ្ទាល់ មួយកាលពីយប់ថ្ងៃសៅរ៍ ខណៈពេលដែលគាត់ និងបងប្រុសរបស់គាត់ ត្រូវបានឈរអមដោយប៉ូលីស ពេលនិយាយជាមួយអ្នកសារព័ត៌មាន។ ឃាតកម្មនេះបានកើតឡើងនៅក្នុងទីក្រុង Prayagraj ដែលត្រូវបានគេស្គាល់ថាជា Allahabad ក្នុងរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Atiq Ahmed ដែលកំពុងជាប់ទោសមួយជីវិត ពីបទចាប់ជំរិត ហើយប្អូនប្រុសរបស់គាត់ឈ្មោះ Ashraf កំពុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព។

ដៃជាប់ខ្នោះ និងឈរអមដោយប៉ូលីស លោក Ahmed បាននិយាយទៅកាន់អ្នកកាសែតជាច្រើននាក់ ពេលដែលគាត់ត្រូវបានគេបាញ់ នៅចម្ងាយយ៉ាងជិត។ ប្អូប្រុសរបស់គាត់ក៏ត្រូវបានសម្លាប់ដែរ ចំណែកប៉ូលិស​ម្នាក់​ និង​អ្នក​យក​ព័ត៌មាន​ម្នាក់​ បាន​រង​របួស។

ពេល​ដែល​ជន​ដៃដល់​ដក​កាំភ្លើង​ជិត​ក្បាលរបស់ Ahmed ក៏ត្រូវ​បាន​គេ​ថតវីដេអូបានផងដែរ។ អ្នកវាយប្រហារផ្សេងទៀត ក៏ត្រូវបានគេមើលឃើញថា បានបាញ់ជាច្រើនគ្រាប់មកលើសាកសព បន្ទាប់ពីទាំងពីរនាក់បងប្អូន បានដួលលើដី។

ជនសង្ស័យ៣នាក់ ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុ។ មន្ត្រីប៉ូលីស Ramit Sharma បាននិយាយថា អ្នកវាយប្រហារបានចូលទៅជិត Ahmed ដោយធ្វើខ្លួនជាអ្នកកាសែត។ លោក​បាន​និយាយ​ថា​៖ «​វា​បាន​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​វិនាទី​ប៉ុណ្ណោះ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​បាន​ដក​ស្រង់​ ប្រភព​រដ្ឋាភិបាល​ក្នុង​តំបន់​ដែល​និយាយ​ថា​ ជន​សង្ស័យ​ទាំង​អស់​មាន​ប្រវត្តិ​ឧក្រិដ្ឋកម្ម។ យោង​តាម​របាយការណ៍​ឧក្រិដ្ឋកម្ម​ ដែល​ដក​ស្រង់​ដោយ​សារព័ត៌មាន អ្នក​វាយ​ប្រហារ​បាន​ប្រាប់​មន្ត្រី​ថា​ ពួកគេ​ចង់​សម្លាប់​បងប្អូន​ Ahmed “ដើម្បី​ក្លាយ​ជា​មនុស្ស​ល្បី”៕ ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top