ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន មិនជឿជាក់ទេថា អាចដណ្តើមយកតំបន់ Crimean មកវិញ

បរទេស៖ យោងតាមការយល់ឃើញ របស់អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនម្នាក់ បានបង្ហាញថាបណ្តាមន្ត្រីជាន់ខ្ពស់ និងប្រទេសលោកខាងលិចជាច្រើន បូករួមទាំងអាមេរិកផង គឺសុទ្ធតែជឿជាក់ថាអ៊ុយក្រែន គឺនឹងមិនអាចធ្វើការដណ្តើមតំបន់ Crimea ពីប្រទេសរុស្សីវិញបាននោះទេ។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាអតីតរដ្ឋមន្ត្រីលោក Andrey Zagorodnyuk បានថ្លែងប្រាប់ទៅកាន់វិទ្យុអឺរ៉ុបសេរីឬ RFE កាលពីពេលថ្មីៗនេះថា បណ្តាក្រុមអ្នកនយោបាយរបស់អឺរ៉ុបយ៉ាងច្រើន អ្នកវិភាគអ្នកកាសែតផងមិនអាចមើលឃើញទេថា ការដណ្តើមយកតំបន់ Crimea មកកាន់កាប់ឡើងវិញ ពីរុស្សី គឺជារឿងដែលអាចធ្វើទៅរួចនោះឡើយ។

ទោះបីជាយ៉ាងណាក្តីអតីតរដ្ឋមន្ត្រីរូបនេះ ដែលធ្លាប់ជាផ្នែកមួយនៃអាណត្តិដឹកនាំ របស់លោកប្រធានាធិបតី Vladimir Zelensky កាលពីឆ្នាំ២០១៩ដល់ឆ្នាំ២០២០នោះ បានសង្កត់ធ្ងន់ដែរថានេះមិនមែនមានន័យថា រដ្ឋាភិបាលទីក្រុងទីក្រុងគៀវ គួរតែបញ្ឈប់ការប្រឹងប្រែងរបស់ខ្លួននោះដែរ។

លោកបន្តថា៖ពួកយើង(អ៊ុយក្រែន) ត្រូវតែអំពាវនាវនិងបន្តលើកទឹកចិត្តលោកខាងលិច និងបញ្ចុះបញ្ចូលពួកគេឲ្យបន្ថែមអាវុធ ឲ្យយើងបន្តទៀតនិងប្រើប្រា់សយុទ្ធសាស្ត្រផ្សេងៗទៀត ដើម្បីអនុវត្តកិច្ចការងារនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top