ព័ត៌មានអន្តរជាតិ

អាមេរិក៖ រុស្សីគួរតែជាអ្នករ៉ាប់រ៉ង ក្នុងការកសាងប្រទេសអ៊ុយក្រែនឡើងវិញ

បរទេស៖ប្រធានរតនាគារជាតិអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថាប្រទេសរុស្សី មកដល់ពេលនេះគួរតែជាភាគីតែមួយគត់ ដែលនឹងត្រូវទទួលខុសត្រូវក្នុងការចំណាយ ក្នុងការកសាងប្រទេសអ៊ុយក្រែនឡើងវិញ នៅពេលចប់សង្គ្រាម។

លោកស្រីបានបន្តទៀតថា មកដល់ពេលនេះ សហរដ្ឋអាមេរិក កំពុងបន្តពិភាក្សា ជាមួយនឹងភាគីដែលពាក់ព័ន្ធ ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ប្រទេសរុស្ស៊ី ដែលត្រូវបានបង្កកទាំងអស់នៅក្នុងតំបន់អឺរ៉ុប មកធ្វើកិច្ចការងារនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្តីជឿជាក់ថា នឹងត្រូវការនិតិវិធីតាមផ្លូវច្បាប់តឹងរឹង ដើម្បីសម្រេចបានផែនការនេះ។

លោកស្រីបានបន្តទៀតថា៖ មានបញ្ហាមួយចំនួនទៀត ដែលយើងនឹងត្រូវលើកយកមកពិភាក្សា ជាមួយនឹងដៃគូរបស់យើងជាពិសេសបញ្ហាផ្លូវច្បាប់។

គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍របស់លោកស្រី Yellen បានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់អនុរដ្ឋលេខាធិកា ទទួលបន្ទុកកិច្ចការងារនយោបាយ បានបញ្ជាក់ថាអាមេរិកនិងរុស្សី កំពុងធ្វើការជាមួយគ្នា ក្នុងការចូលរួមចំណាយទាំងអស់ ទៅលើការខូចខាតដែលមាន នៅក្នុងប្រទេសអ៊ុយក្រែន៕ ប្រែសម្រួល៖ស៊ុនលី

To Top