បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា មនុស្ស៤នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារគ្នា នៅក្នងពិធីជប់លៀងមួយកន្លែងក្នុងទីក្រុង Dadeville រដ្ឋភាគអាគ្នេយ៍ Alabama សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃអាទិត្យ។
ហេតុការណ៍កើតឡើង នៅវេលាម៉ោងប្រមាណជា ១០និង៣០នាទី នៅក្នុងពិធីជប់លៀងខួបកំណើត និងរាំរែករបស់ក្រុមយុវជនមួយក្រុម ហើយក្នុងនោះក៏មានចំនួនអ្នករងរបួស ដល់ទៅ ២០នាក់ផ្សេងទៀតផងដែរ។
ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះមូលហេតុដែលនាំឲ្យ កើតមានទៅជាការបាញ់ប្រហារ នៅមិនទាន់ត្រូវបានបញ្ជាក់លំអិតឡើយ ហើយលើសពីនេះសូម្បីតែខ្មាន់កាំភ្លើង ក៏មិនទាន់ត្រូវចាប់ខ្លួនបាននៅឡើយដែរ ៕
ប្រែសម្រួល៖ ស៊ុន លី