ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង ប្រារព្ធពិធីអបអរសាទរ ដល់ការកសាងលំនៅដ្ឋាន ទំនើបថ្មី១.០០០ខ្នង នៅក្នុងក្រុងព្យុងយ៉ាង

" "

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋ ហៅកាត់ថា KCNA បានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានប្រារព្ធពិធីមួយកាលពីថ្ងៃអាទិត្ យដើម្បីអបអរសាទរ ការបញ្ចប់ការសាងសង់លំនៅ ដ្ឋានទំនើបថ្មីចំនួន១០.០០០ ខ្នង នៅក្នុងសង្កាត់ Hwasong ដែលទើបសាងសង់ ថ្មីនៅក្នុងទីក្រុង ព្យុងយ៉ាង ។


របាយការណ៍បានឲ្យដឹងថា មេដឹកនាំ លោក គីម ជុងអ៊ុន បានចូលរួមក្នុងពិធីនេះ ក៏ដូចជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួន រួមទាំងលោក Kim Tok Hun នាយករដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីផងដែរ ។

" "

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏សំខាន់នេះបានកើតឡើង២ខែបន្ទាប់ពីលោក គីម បានចាប់ផ្តើមកាលពីខែកុម្ភៈ លើគម្រោង លំនៅ ដ្ឋានមួយផ្សេងទៀតដែលត្រូវបានពិពណ៌នាថា ជា “ផ្លូវដ៏ប្រណិតមួយផ្សេងទៀត នៃសង្គមនិយមដែល ពោរពេញទៅ ដោយសុភមង្គលរបស់ប្រជាជន” ។ KCNA បានផ្សព្វផ្សាយឲ្យដឹង ។

" "

នៅក្នុងឆ្នាំ២០២១ ប្រទេសកូរ៉េខាងជើង បានប្រកាសផែនការសាងសង់ផ្ទះល្វែងថ្មីចំនួន៥០.០០០ខ្នង នៅក្នុងរដ្ឋធានី ក្នុងរយៈពេល៥ឆ្នាំ ។

ចាប់តាំងពីពេលនោះមក ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា ខ្លួនបានឆ្ពោះទៅមុខជាមួយនឹងគម្រោងសាងសង់ជាបន្តបន្ទាប់ ដែលគម្រោងមួយ ចំនួននៅតែដំណើរការ ចំពេលមានការសង្ស័យពីបរទេសអំពីកង្វះអាហារ ។

លោក គីំម បានថ្លែងថា ផែនការលំនៅដ្ឋាន គឺជាគម្រោងដែលរង់ចាំជាយូរមកហើយដោយគណបក្ស និងប្រទេស របស់លោក ហើយលោកបានអះអាងជាថ្មីអំពីគំនិតរបស់លោកក្នុងការធ្វើឱ្យទីក្រុងព្យុងយ៉ាងក្លាយជាទីក្រុងអន្តរជាតិ ។ នេះបើយោងតាម KCNA បានផ្សព្វផ្សាយដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top