ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ មានបំណងចង់ ឲ្យមានការបន្ថែម ដាក់ទណ្ឌកម្មប្រឆាំងឧស្សាហកម្ម នុយក្លេអ៊ែររបស់រុស្សី

បរទេស៖ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទ បានប្រកាសថាខ្លួនបានដាក់សំណើររួចរាល់ហើយទៅ កាន់គណកម្មការសភាអឺរ៉ុបក្នុងការបង្កើតការដាក់ទណ្ឌកម្មប្រឆាំង ទៅនឹងវិស័យថាមពលនុយក្លេអ៊ែររបស់ប្រទេសរុស្សី។

យោងតាមការចេញផ្សាយរបស់ RT ខណៈដែលមានការសមាជិករបស់ខ្លួនទាំងឡាយ កំពុងមានការខ្វែងគំនិតគ្នា ចំពោះបញ្ហានេះនោះ មកដល់ពេលនេះគេមើលឃើញថាអឺរ៉ុប បានដាក់ចេញនូវការហាមប្រាមជាច្រើនរួចមកហើយ ដែរដែលមានទាំងថាមពលនុយក្លេអែរដែលនាំចេញពីរុស្សីផង។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងទៀតដែរថា៖ រដ្ឋាភិបាលសហព័ន្ធរបស់អាល្លឺម៉ង់បាន បញ្ជាក់ប្រាប់ទៅកាន់គណកម្មការសភាអឺរ៉ុបរួចរាល់ហើយ អំពីគោលបំណងដើម្បីបន្ថែមការដាក់ទណ្ឌកម្មប្រឆាំងទៅនឹង វិស័យ នុយក្លេអ៊ែររបស់រុស្សីនៅក្នុងកញ្ចប់ ទណ្ឌកម្មក្រោយហើយប្រាប់អឺរ៉ុបថា មិនគួរមានភាពស្ទាក់ស្ទើរក្នុង ការសម្រេចចិត្ តក្នុងរឿងនេះឡើយ។

គួរឲ្យដឹងដែរថាកាលពីថ្ងៃសៅរ៍កន្លងមកនេះអាល្លឺម៉ង់ បានប្រកាសបិទទ្វារោងចក្រផលិត ថាមពលនុយក្លេអ៊ែររបស់ខ្លួន ចំនួន៣កន្លែងផ្សេងទៀតក្នុងពេលដែលកំពុងមានការអំពាវ នាវសុំឲ្យមានការបន្តប្រតិបត្តិការ ដើម្បីជួយទប់ទល់និង ដោះ ស្រាយបញ្ហាខ្វះខាតថាមពលក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top