ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន រំពឹងចង់ បានជំនួយហិរញ្ញវត្ថុ ប្រមាណជា៤២ពាន់លានដុល្លារ ក្នុងឆ្នាំនេះ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានប្រកាសដាក់ផែនការ ក្នុងការស្នើសុំជំនួយជាហិរញ្ញវត្ថុ ក្នុងទំហំប្រមាណជា ៤២ពាន់លានដុល្លារ ឲ្យបានសម្រាប់ឆ្នាំ២០២៣នេះ ។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់ របស់ធនាគារជាតិអ៊ុយក្រែន អំឡុងពេលដែល លោកកំពុងបំពេញ ទស្សនកិច្ចទៅកាន់ សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះហើយ ក្នុងនោះលោកបានបញ្ជាក់ទៀតថា អ៊ុយក្រែនក៏នឹងអាចទទួលបាន ជំនួយប្រមាណជា៤,៦ពាន់លានដុល្លារ ពីមូលនិធីរូបិយវត្ថុអន្តរជាតិ IMF ផងដែរ ។

លោកបន្តថា ជំនួយជាហិរញ្ញវត្ថុ ពីសំណាក់ដៃគូ របស់យើង គឺពិតជមានសារៈសំខាន់ខ្លាំងណាស់ក្នុងគ្រា ដែលប្រទេសអ៊ុយក្រែន កំពុងជួបប្រទះបញ្ហាបែបនេះ ។ ស្ថានភាពសេដ្ឋកិច្ច របស់អ៊ុយក្រែន ក្នុងឆ្នាំនេះបានទទួលបានលទ្ធផលល្អ ប្រសើរឡើងវិញខ្លះៗ ហើយបើធៀប ទៅនឹងឆ្នាំ២០២២ ។

គួរឲ្យដឹងដែរថាកាលពីខែមុន IMF បានប្រកាសអនុម័តកញ្ចប់ថវិកាថ្មី ប្រមាណជា១៥,៦ពាន់លានដុល្លារ បន្ថែមទៀតសម្រាប់អ៊ុយក្រែន ក្នុងរយៈពេល៤៨ខែខាងមុខ ៕

ប្រែសម្រួល៖ស៊ុនលី

To Top