តេអេរ៉ង់៖ មេបញ្ជាការអ៊ីរ៉ង់ម្នាក់ត្រូវបានតុលាការយោធាកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំកាលពីថ្ងៃអាទិត្យ សម្រាប់ការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន កាលពីខែមករាឆ្នាំ២០២០ ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Mizan នៃតុលាការអ៊ីរ៉ង់ ចុងចោទសំខាន់ត្រូវបានកំណត់ថា ជាមេបញ្ជាការប្រព័ន្ធការពារ ហើយតុលាការក៏បានរកឃើញ សមាជិកការពារដែនអាកាសចំនួន ៩នាក់នៃកងទ័ពអ៊ីរ៉ង់ មានពិរុទ្ធក្នុងឧបទ្ទវហេតុដ៍សាហាវ ដោយផ្តន្ទាទោសពួកគេឱ្យជាប់ពន្ធនាគារពី ១ ទៅ ៣ ឆ្នាំ។
ការចោទប្រកាន់ដែលចេញ ដោយតុលាការបាននិយាយថា ចុងចោទសំខាន់បាន “ច្រឡំជើងហោះហើរអន្តរជាតិអ៊ុយក្រែន 752 (PS752/AUI752) សម្រាប់កាំជ្រួចនាំផ្លូវ ហើយបានវាយប្រហារវាដោយកាំជ្រួចពីរគ្រាប់ ផ្ទុយនឹងបញ្ជារបស់មជ្ឈមណ្ឌលបញ្ជាការ និងដោយមិនទទួលបានការអនុញ្ញាតចាំបាច់”។
តុលាការបានសម្រេចថា អាកប្បកិរិយារបស់ចុងចោទសំខាន់គឺចេញពី “ភាពល្ងង់ខ្លៅ” និង “ជំនឿខុសដែលថាគោលដៅ ដែលបានរកឃើញគឺជាអរិភាព” ហើយថាជនជាប់ចោទ មិនមានចេតនាបាញ់ទម្លាក់យន្តហោះ ដឹកអ្នកដំណើរនោះទេ។
ការជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំ រួមមានការកាត់ទោសរយៈពេល ៣ឆ្នាំសម្រាប់ការប្រព្រឹត្ត “មនុស្សឃាតដោយចេតនា” និងរយៈពេល ១០ឆ្នាំសម្រាប់ “បានលុបចោលដីកាដែលបានចេញ ហើយដោយមើលឃើញពីផលវិបាក ដែលរីករាលដាលនៃសកម្មភាពរបស់លោក” ។
ជនសង្ស័យសំខាន់ក៏ត្រូវបានតុលាការកាត់ទោសឱ្យសងជំងឺចិត្តដល់ញាតិសន្តានរបស់ជនរងគ្រោះផងដែរ ។ យោងតាម Mizan សាលក្រមត្រូវបានចេញ បន្ទាប់ពីដំណើរការតុលាការ “សំខាន់ រសើប និងស្មុគ្រស្មាញ” អស់រយៈពេលជាង ៣ឆ្នាំ ដែលបង្ហាញពីសវនាការសរុបចំនួន ២០ និងបណ្តឹងទាមទារសំណងចំនួន ១១៧ ៕
ប្រែសម្រួល ឈូក បូរ៉ា