ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រទេសចិន ចេញផ្សាយ “របាយការណ៍ អំពីទិន្នន័យសេដ្ឋកិច្ច ក្នុងត្រីមាសទីមួយ” ដែលគួរឱ្យកត់សម្គាល់

“ល្បឿនកំណើនGDP នៃត្រីមាសទីមួយ ខ្ពស់ជាងមុននិងការប៉ាន់ប្រមាណ ” “ សេដ្ឋកិច្ចចិនងើបឡើងវិញយ៉ាងឆាប់រហ័ស ” “ទីចាប់ផ្តើម នៃសេដ្ឋកិច្ចចិន មានសភាពល្អប្រសើរ” ។ល។ បន្ទាប់ពីប្រទេសចិន បានចេញផ្សាយជាផ្លូវការ នូវទិន្នន័យសេដ្ឋកិច្ចជាតិ នៃត្រីមាសទីមួយឆ្នាំ ២០២៣នៅថ្ងៃទី១៨ ខែមេសា ប្រព័ន្ធសារព័ត៌មានបរទេស បានវាយតម្លៃយ៉ាងសកម្មព្រមៗគ្នា ។ សេដ្ឋកិច្ចចិនបានបង្ហាញពីកម្លាំង ជាក់ស្តែងយ៉ាងខ្លាំង ដែលទទួលបានតារាង ពិន្ទុក្នុងត្រីមាសទីមួយ  ដែលគួរឱ្យកត់សម្គាល់ ។

យោងតាមគណនាជាជំហានដំបូង  ផលិតផលក្នុងស្រុកសរុបរបស់ចិន នៅត្រីមាសទីមួយ គឺ២៨៤៩៩៧០០លានយាន់ប្រាក់ចិន គិតតាមតម្លៃថេរ បានកើនឡើង៤,៥ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ យើងងាកមកមើលទិន្នន័យ ជាក់ស្តែងមួយចំនួន ៖ តម្លៃបន្ថែម របស់សហគ្រាស ឧស្សាហកម្ម ធុនមធ្យមនិងធំ បានកើនឡើង៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន ទំហំវិនិយោគទ្រព្យ សម្បត្តិថេរនៅទូទាំងប្រទេសចិន បានកើនឡើង៥,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំសរុប នៃការលក់រាយផលិតផល ប្រើប្រាស់ ក្នុងសង្គម បានកើនឡើង ៥,៨ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ទំហំសរុប នៃការនាំចេញនាំចូល ទំនិញនៅទូទាំង ប្រទេសចិន បានកើនឡើង៤,៨ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ល។ ប្រការទាំងនេះបានបង្ហាញថា យោងតាមកត្តាវិជ្ជមាន បានសន្សំទុកកាន់តែច្រើនឡើងៗ បានជាសេដ្ឋកិច្ចចិន បានងើបឡើងវិញដោយនឹងនរ ហើយបានចាក់គ្រឹះ ដើម្បីសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍តាមការប៉ាន់ ប្រមាណពេញមួយឆ្នាំ ។

តាំងពីចូលឆ្នាំនេះមក អាមេរិកនិងអឺរ៉ុប សុទ្ធតែមានអតិផរណាខ្ពស់ ហើយបានដាក់ចេញគោលនយោបាយ រូបិយវត្ថុយ៉ាងតឹងរ៉ឹង ជាពិសេស នាពេលថ្មីៗកន្លងទៅនេះ ធនាគាររបស់អាមេរិក និងអឺរ៉ុប មួយចំនួនបានលេច ចេញវិបតិ្តយ៉ាងធ្ងន់ធ្ងរ ។ ថែមទាំងមានហានិភ័យ ភូមិសាស្ត្រនយោបាយ ឯកតោភាគីនិយមនិងការពារ និយមបានងើមឡើងវិញ ក៏ដូចជាអស្ថិរភាព នៃដំណើរការសេដ្ឋកិច្ចសកលកាន់តែខ្លាំងឡើងៗ  ក្នុងបរិបទបែបនេះ សេដ្ឋកិច្ចចិននៅត្រីមាសទីមួយឆ្នាំនេះ មានសភាពល្អ ជាងការប៉ាន់ប្រមាណ នេះគឺបានមកដោយមិនងាយទេ ។

លទ្ធផលល្អ គឺមកពីកិច្ចខិតខំប្រឹងប្រែង ។ សេដ្ឋកិច្ចចិននៅត្រីមាសទីមួយ មានទីចាប់ផ្តើមយ៉ាងល្អប្រសើរ នេះជាផលផ្លែផ្ការបស់ប្រទេសទាំងមូល ដែលបានសាមគ្គីគ្នា ខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច ។ ក្រៅពីនេះ គោលនយោបាយហិរញ្ញវត្ថុដ៏វិជ្ជមានបានលើកកម្ពស់ប្រសិទ្ធភាព គោលនយោបាយ រូបិយវត្ថុដ៏មានភាពនឹង នរបានអនុវត្តដោយចំគោលដៅ វិធានការគ្រប់ផ្នែកសម្រាប់លំ នឹងការកើនឡើង លំនឹងការប្រកបអាជីវកម្ម និងលំនឹងតម្លៃទំនិញ បានជំរុញសេដ្ឋកិច្ច ឱ្យមានសភាពកាន់តែល្អប្រសើរ ។

ការប្រើប្រាស់បានងើបឡើងវិញយ៉ាងឆាប់រសហ័ស ជាចំណុចគួរឱ្យកត់សម្គាល់ ក្នុងសេដ្ឋកិច្ចចិននៅត្រីមាសទីមួយ ។ ទិន្នន័យស្ថិតិបានបង្ហាញឱ្យឃើញថា  នៅត្រីមាសទីមួយ ទំហំសរុបនៃការលក់ដូរទំនិញប្រើប្រាស់ ក្នុងសង្គមបានកើនឡើង៥,៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលមាន ការកែលម្អ យ៉ាងច្បាស់លាស់ បើធៀបនឹងត្រីមាសទីបួននៃឆ្នាំមុន ដែលបានធ្លាក់ចុះ២,៧ភាគរយ ។ នៅត្រីមាសទីមួយ អត្រារួមចំណែក របស់ការប្រើប្រាស់ចុងក្រោយ ចំពោះកំណើនសេដ្ឋកិច្ច បានឡើងដល់៦៦,៦ភាគរយ មានការកើនឡើងវិញ យ៉ាងច្បាស់លាស់បើប្រៀបធៀបនឹងឆ្នាំមុន ។

ប្រការដែលគួរឱ្យលើកឡើងនោះ គឺពាណិជ្ជកម្មជាមួយបរទេស ដែលជាស្តង់ដារ សម្រាប់វាយតម្លៃ ចំពោះសេដ្ឋកិច្ច ។ នៅត្រីមាសទីមួយ  ទំហំពាណិជ្ជកម្មសរុប ខាងការនាំចេញ និងនាំចូលរបស់ប្រទេសចិនបានឡើងដល់៩,៨៩ទ្រីលានប្រាក់យាន់ចិន បានកើនឡើង៤,៨ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ វេបសាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានផ្សាយដំណឹងថា នៅត្រីមាសទីមួយ កំណើននៃការនាំចេញ របស់ប្រទេសចិន ដែលលើសពីការប៉ាន់ប្រមាណ ជាការបង្ហាញឱ្យឃើញនូវភាព ល្អប្រសើររបស់សេដ្ឋកិច្ច ។

នាពេលបច្ចុបន្ននេះ បរិយាកាសអន្តរជាតិ នៅតែមានភាពស្មុគស្មាញនិងបម្រែបម្រួល ក្នុងប្រទេសចិន ក៏មានកត្តារឹតត្បិតយ៉ាងច្បាស់លាស់ ដូចជាតម្រូវការក្នុងស្រុកមិនគ្រប់គ្រាន់ មូលដ្ឋានសម្រាប់ងើបឡើងវិញសេដ្ឋកិច្ចមិនសូវរឹងមាំជាដើម ។ ទោះជាប្រឈម នឹងសភាពលំបាក ប្រទេសចិនក៏កាន់ តែមានជំនឿចិត្តលើខ្លួនឯងផងដែរ ។ យោងតាមគោលនយោបាយម៉ាក្រូ ត្រូវអនុវត្តជាបន្តបន្ទាប់ ដំណើរការសេដ្ឋកិច្ចចិនត្រូវបានរំពឹងថា នឹងមានភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ។ សហគ្រាសពហុជាតិជាច្រើនសម្គាល់ឃើញថា ការវិនិយោគនៅប្រទេសចិន និងចាក់គ្រឹះនៅប្រទេសចិន គឺជាជម្រើសដែលអាចឆ្ពោះ ទៅកាន់អនាគតកាន់តែល្អបវរ ៕

To Top