បរទេស ៖ អគ្គរដ្ឋទូតប្រចាំនៅប្រទេសរុស្សី ដែលមានទាំងអាមេរិក អង់គ្លេស និងកាណាដា ត្រូវបានធ្វើការកោះហៅមកទាំងអស់ ដោយក្រសួងការបរទេស របស់ប្រទេសរុស្សី កាលពីថ្ងៃអង្គារម្សិលមិញនេះ។
យោងតាមការ ចេញផ្សាយរបស់ RT បានឲ្យដឹងថា ការកោះហៅនេះធ្វើឡើង បន្ទាប់ពីរុស្សីបានចោទប្រកាន់ថា ពួកគេបានព្យាយាមជ្រៀតជ្រែក កិច្ចការងារផ្ទៃក្នុង របស់ខ្លួនតាមរយៈសេចក្តីថ្លែងការណ៍រួមគ្នា កន្លងមកទៅលើបញ្ហាដាក់ទោសសកម្មជន បក្សប្រឆាំង របស់រុស្សីដែលមានឈ្មោះថា Vladimir Kara Murza ដែលទើបនឹងប្រកាសដាក់ទោស កាលពីថ្ងៃចន្ទនោះផងដែរ។
Kara Murza កាន់លិខិតឆ្លងដែនអង់គ្លេស ផងរុស្សីផងរូបនេះ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់គុកដល់ទៅ២៥ឆ្នាំ ដោយតុលាការទីក្រុងមូស្គូហើយភ្លាមៗ មានការប្រតិកម្មខ្លាំង ពីសំណាក់អគ្គរដ្ឋទូតទាំង៣នាក់ ។
ក្រសួងការបរទេសរុស្សី ក្រោយការប្រកាសកោះហៅហើយនោះ បានបញ្ជាក់ថាការបង្កហេតុ ដោយអគ្គរដ្ឋទូតទាំង៣ប្រទេសធ្វើឡើង មានគោលបំណងដាក់ សំពាធមក លើវិស័យតុលាការរបស់ប្រទេសផង និងកំពុងតែមានចរិតជ្រៀតជ្រែក ការងារផ្ទៃក្នុងរបស់ប្រទេសរុស្សីផង៕
ប្រែសម្រួល៖ស៊ុនលី