វីយ្យែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ថា យន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍អូទ្រីសបានហោះត្រឡប់ក្រោយវិញ ក្រោយពីហោះបាន២ម៉ោង សម្រាប់ជើងហោះហើរពីក្រុងវីយ្យែនទៅកាន់ក្រុងញូវយ៉ក បន្ទាប់ពីបង្គន់ចំនួន៥នៅក្នុងចំណោម៨បានបាក់ខូច ។
អ្នកដំណើរប្រហែល៣០០នាក់នៅលើយន្តហោះ Boeing 777 កាលពីថ្ងៃចន្ទ ដែលត្រូវកំណត់រយៈពេល៨ម៉ោង ។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍បានប្រាប់ដល់ទីភ្នាក់ងរព័ត៌មាន AFP កាលពីថ្ងៃអង្គារថា នាវិកបានសម្រេចចិត្ត វិលត្រឡប់មកវិញ បន្ទាប់ពីរកឃើញ បង្គន់មិនអាចបង្ហូរបានត្រឹមត្រូវ ដោយសារបញ្ហាបច្ចេកទេស ។
អ្នកនាំពាក្យបានប្រាប់ថា តាមចំណេះដឹងរបស់គាត់ បញ្ហាបែបនេះមិនបានកើតឡើងនៅ លើជើងហោះហើររបស់ Austrian Airlines ពីមុនមកនោះទេ ។ អ្នកនាំពាក្យរូបនេះ បានឲ្យដឹងទៀតថា យន្តហោះត្រូវបានជួសជុលរួចហើយ ហើយបានចូលបម្រើការវិញហើយ ។
គេបានដឹងថា អ្នកដំណើរដែលរងផលប៉ះពាល់ ត្រូវបានកក់ឡើងវិញនៅលើជើង ហោះហើរផ្សេងទៀត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា