ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ត្រូវបានគេចោទថា ប្រើប្រាស់កម្មវិធីមួយបំផ្លិច បំផ្លាញកសិដ្ឋានខ្យល់ និងខ្សែកាប្លិ៍ទំនាក់ទំនង នៅដែនសមុទ្រខាងជើង

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ថា មានការចោទប្រកាន់ជាថ្មីមួយថា រុស្ស៊ី ប្រើប្រាស់កម្មវិធីមួយ ដើម្បីបំផ្លិចបំផ្លាញកសិដ្ឋានខ្យល់ និងខ្សែកាប្លិ៍ទំនាក់ទំនងនៅសមុទ្រខាងជើង ។

ព័ត៌មានលម្អិតបានមកពីការស៊ើបអង្កេតរួមគ្នាដោយ អ្នកផ្សាយសាធារណៈនៅប្រទេសដាណឺម៉ាក ណ័រវេសន៍ ស៊ុយអែត និងហ្វាំងឡង់ ។

ព័ត៌មានបានឲ្យដឹងថា រុស្ស៊ី មានកងនាវាដែលក្លែងខ្លួនជាអ្នកនេសាទ និងនាវាស្រាវជ្រាវនៅដែនសមុទ្រខាងជើង ។

ពួកគេផ្ទុកឧបករណ៍ឃ្លាំមើលក្រោមទឹក និងកំពុងគូសផែនទីទីតាំងសំខាន់ៗ សម្រាប់ការបំផ្លិចបំផ្លាញដែល អាចកើតមានឡើង ។

ទូរទស្សន៍ BBC យល់ថា មន្ត្រីចក្រភពអង់គ្លេសបានដឹងអំពីនាវារបស់រុស្ស៊ី ដែលកំពុងធ្វើដំណើរនៅជុំវិញ ដែនទឹករបស់ចក្រភពអង់គ្លេស ដែលជាផ្នែកមួយនៃកម្មវិធីនេះ ។

នៅក្នុងរបាយការណ៍ដំបូងនឹងត្រូវចាក់ផ្សាយនៅថ្ងៃពុធនេះ នៅលើប្រព័ន្ធផ្សាយ DR ក្នុងប្រទេសដាណឺម៉ាក នៅលើបណ្តាញផ្សព្វផ្សាយ NRK នៅណ័រវេសន៍ នៅលើបណ្តាញផ្សព្វផ្សាយ SVT នៅស៊ុយអែត និងប្រព័ន្ធផ្សព្វផ្សាយ Yle នៅក្នុងប្រទេសហ្វាំងឡង់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top