ព័ត៌មានអន្តរជាតិ

យូអិន ធ្វើការព្យាករណ៍ចំនួនថ្មី ពលរដ្ឋរបស់ឥណ្ឌា

" "

បរទេស៖ មូលនិធិពលរដ្ឋនៃអង្គការ សហប្រជាជាតិឬហៅកាត់ថា UNFPA កាលពីថ្ងៃពុធបានធ្វើការប្រកាសបង្ហាញ អំពីរបាយកាណ៍ឆ្នាំ២០២៣ឬ State of World Population Report ដោយក្នុងនោះជឿជាក់ថា ពលរដ្ឋឥណ្ឌានឹងមានចំនួនកើនឡើង លើសពលរដ្ឋចិនក្នុងពេលខាងមុខនេះ។

របាយការណ៍បានបញ្ជាក់ថា ពលរដ្ឋឥណ្ឌានឹងមានចំនួនកើនឡើង លើសពីពលរដ្ឋចិនប្រមាណជា ២,៩លាននាក់ នៅក្នុងខែកក្កដាខាងមុខនេះ ដោយក្នុងនោះឥណ្ឌានឹងកើនឡើងទៅដល់ ១,៤២៨៦លាននាក់ ខណៈដែលចិននឹងមានចំនួនត្រឹមតែ ១,៤២៥៧លាននាក់។

" "

គួរឲ្យដឹងដែរថាចំនួនពលរដ្ឋឥណ្ឌា បានទទួលកំណើនតិចតួចកាលពីប៉ុន្មាន ទសវត្សចុងក្រោយនេះឬប្រមាណជា ២៤,៧ភាគរយចន្លោះពីឆ្នាំ១៩៧១ដល់ឆ្នាំ១៩៨១ និងប្រមាណត្រឹមតែ ១៧,៧ភាគរយ ពីឆ្នាំ២០០១ដល់ឆ្នាំ២០១១។

" "

ចិនដែលធ្លាប់មានឈ្មោះជាប្រទេស ដែលមានប្រជាជនច្រើនបំផុតលើពិភពលោកនោះ បានទទួលបទពិសោធនៃការធ្លាក់ចុះ ចំនួនពលរដ្ឋមិនធ្លាប់មានក្នុងរយៈពេល ៦០ឆ្នាំចុងក្រោយ កាលពីឆ្នាំ២០២២កន្លងមក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top