បរទេស៖អត្រាអតិផរណាប្រចាំសប្តាហ៍របស់ប្រទេសរុស្សីបានបន្តធ្លាក់ចុះជាប់រហូតមកដល់សប្តាហ៍ដែលគិតចាប់ពីថ្ងៃទី១១ខែមេសាដល់ថ្ងៃទី១៧ខែមេសាឬត្រឹមតែ២,៨២ភាគរយប៉ុណ្ណោះ។
តួលេខដែលត្រូវបានបង្ហាញដោយក្រសួងអភិវឌ្ឍសេដ្ឋកិច្ចនិងត្រូវបានយកមកចេញផ្សាយដោយ RT បានបញ្ជាក់ទៀតដែរថាអត្រានេះបានបន្តធ្លាក់ចុះពីអត្រាអតិផរណាកាលពីសប្តាហ៍មុនដោយធនាគារកណ្តាលរុស្សីដែលមានប្រមាណជា៣,១៥ភាគរយ។
ក្រសួងសេដ្ឋកិច្ចដដែលក៏បានប្រកាសដែរថាក្រសួងបានចាត់ទុកថាការធ្លាក់ចុះនៃអតិផរណាបានកើតឡើងដោយសារតែអត្រាកំណើនយឺតនៃថ្លៃសេវា ក៏ដូចជាតម្លៃសំបុត្រយន្តហោះថោកជាងសម្រាប់ជើងហោះហើរក្នុងស្រុក។
ដោយឡែកតម្លៃអតិផរណានៅក្នុងវិស័យអាហារវិញគេមើលឃើញមានកំណើនតិចតួចឬប្រមាណជា០,០៨ភាគរយក៏ដោយសារតែការកើនឡើងនៃតម្លៃទំនិញជាបន្លែងនិងផ្លែឈើខណៈដែលទំនិញផ្សេងដែលមិនមែនជាអាហារគឺមិនមានការកើនឡើងនោះឡើយ៕ប្រែសម្រួល៖ស៊ុនលី
