ព័ត៌មានអន្តរជាតិ

Update៖ នាយករដ្ឋមន្ត្រីអង់គ្លេស សម្រេចរុះរើគណៈរដ្ឋមន្ត្រី ក្រោយឧបនាយករដ្ឋមន្ត្រី Dominic Raab លាលែងពីតំណែង

ចក្រភពអង់គ្លេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ថា លោក Dominic Raab បានលាលែងតំណែងពីរដ្ឋាភិបាល បន្ទាប់ពីការស៊ើបអង្កេតមួយ បានចោទប្រកាន់ការគំរាមកំហែង មួយចំនួនប្រឆាំងនឹងរូបគាត់ ។

លោកនាយករដ្ឋមន្ត្រី Rishi Sunak កំពុងរុះរើគណៈរដ្ឋមន្ត្រីរបស់គាត់ ដោយមាន Oliver Dowden ជាឧបនាយករដ្ឋមន្ត្រីថ្មី និងលោក Alex Chalk ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី ។

ការស៊ើបអង្កេតដែលដឹកនាំ ដោយមេធាវីបានរកឃើញថា លោក Raab បានប្រព្រឹត្តនៅក្នុងលក្ខណៈ “បំភិតបំភ័យ” និង “ប្រមាថ” ជាមួយមន្ត្រីរាជការ ខណៈដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។

ការស៊ើបអង្កេតបានបង្ហាញឲ្យដឹងថា រូបគាត់បានរំលោភអំណាច ខណៈដែលធ្វើជារដ្ឋមន្ត្រីការបរទេស ។

លោក Sunak បានទទួលយកការលាលែង ពីតំណែងរបស់លោក Raab “ដោយមានការសោកស្តាយជាខ្លាំង” ។

លោក Raab បានរិះគន់ទៅលើការស៊ើបអង្កេតនេះ ដោយបានបញ្ជាក់យ៉ាងដូច្នេះថា ជាការកំណត់តឹងរឹង ដោយធ្វើការសម្លុតដល់រូបគាត់ ។

លោកបានលើកឡើងថា វាបានកំណត់នូវ “គំរូដ៏គ្រោះថ្នាក់សម្រាប់ការប្រព្រឹត្តរបស់រដ្ឋាភិបាលល្អ” និងអនុញ្ញាតឱ្យមន្ត្រីកំណត់គោលដៅរដ្ឋមន្ត្រី ។

មេដឹកនាំកម្មករ Keir Starmer បានចោទប្រកាន់លោក Rishi Sunak ថា មានភាពទន់ខ្សោយដោយនិយាយថា គាត់គួរតែបណ្តេញលោក Raab ចេញពីតំណែងជាមុនសិន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top