ព័ត៌មានអន្តរជាតិ

មេដឹកនាំរុស្សី និងអារ៉ាប៊ីសាអូឌីត ជួបពិភាក្សាគ្នា តាមទូរស័ព្ទលើបញ្ហាជាច្រើន

បរទេស ៖ ប្រធានាធិបតី នៃប្រទេសរុស្សី លោក Vladimir Putin និងព្រះអង្គម្ចាស់ នៃប្រទសអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានបើកជំនួបពិភាក្សាគ្នាមួយ តាមរយៈទូរស័ព្ទកាលពីថ្ងៃសុក្រ ។

យោងតាមការ ចេញផ្សាយរបស់ RT បានឲ្យដឹងថា មេដឹកនាំទាំងពីរ បានពិភាក្សាគ្នា ដែលផ្តោតទៅលើប្រធានបទ ជាច្រើនរួមទាំងកិច្ចសហប្រតិបត្តិការ នៅក្នុងទីផ្សារប្រេង និងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ មជ្ឈឹមបូព៍ាផងដែរ។

វិមានក្រមឡាំង បានធ្វើការសេចក្តី ប្រកាសអំពីដំណឹងនេះ ដោយក្នុងនោះបានបន្ថែមដែរថា ភាគីទាំងពីរបានពិភាក្សាគ្នា ទៅលើប្រធានបទសំខាន់ៗជាច្រើន ទាំងលើទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើនចំណង ទំនាក់ទំនងលើវិស័យ ជាច្រើនទៀតដូចជាពាណិជ្ជកម្ម សេដ្ឋកិច្ចវិនិយោគនិងថាមពល។

ក្នុងនោះផងដែរក៏មានប្រធានបទសំខាន់មួយផ្សេងទៀត គឺបញ្ហារបស់ក្រុមប្រទេស OPEC+ ក្នុងដើម្បីឲ្យពួកគេអាចមានសមត្ថភាព ក្នុងការធានាបាននូវស្ថេរភាពទីផ្សារប្រេងនិង ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ប្រទេស ក្នុងកិច្ចព្រមព្រៀង BRICS ជាមួយនឹងអារ៉ាប៊ីសាអូឌីតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top