បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថាការផ្សព្វផ្សាយ ជាច្រើនក្នុងលក្ខខណ្ឌជាយុទ្ធនាការ ដើម្បីកោះហៅពលរដ្ឋរុស្សី ជាបុរសឲ្យ ចូលបម្រើកងម្លាំងយោធា នោះត្រូវបានធ្វើឡើងនៅតាមតំបន់ ជាច្រើនក្នុងប្រទេស។
ព័ត៌មាននេះត្រូវបានគេដឹងថា បានធ្វើឡើងនៅក្នុងពេលដែលរុស្សី កំពុងបាត់បង់ចំនួនយោធាជាច្រើន នៅក្នុងប្រតិបត្តិការពិសេសរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ដែលបានធ្វើឡើងអស់ រយៈពេលជាង មួយឆ្នាំកន្លងមកហើយនោះ។
ក្នុងនោះផងដែរគេ សង្កេតឃើញថា សូម្បីតែក្រសួងការពារជាតិរុស្សី ក៏បានផលិតជាវិដេអូមួយ ដែលបង្ហាញអំពីការបោះបង់ របស់ពលរដ្ឋរបស់ខ្លួន ក្នុងនាមជាពលរដ្ឋស៊ីវិល ដើម្បីចូឡបម្រើឲ្យ វិស័យយោធាជំនួសវិញ។
នៅក្នុងវិដេអូបានបង្ហាញ អំពីបុរសៗ ដែលខ្លះជាអ្នកសន្តិសុខតាមផ្សារទំនើបខ្លះ ជាគ្រូបង្វឹកផ្នែកកីឡាខ្លះជាអ្នករត់តាក់ស៊ីល ជាដើមខណៈដែលការផ្សព្វផ្សាយ ក៏បានបញ្ជាក់ដែរថា ពួកគេនឹងទទួលបានប្រាក់ខែ រហូតទៅដល់២០៤០០០រូបលឬ ត្រូវាជា២៥០០ដុល្លារអាមេរិក ស្មើនឹង៤ដងនៃប្រាក់ខែជាមធ្យម នៅក្នុងប្រទេសរុស្សីផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
