បរទេស ៖ វិមានក្រមឡាំង កាលពីថ្ងៃសុក្រម្សិលមិញនេះ បាននិយាយថា ខ្លួនកំពុងតាមដាន និងត្រួតពិនិត្យទៅលើរបាយការណ៍ ដែលអះអាងអំពីលទ្ធភាព ក្នុងការដាក់ទណ្ឌកម្មទៅលើការនាំចេញទាំងអស់ ចូលក្នុងប្រទេសរុស្សីដោយលោកខាងលិច ហើយអះអាងថា វានឹងអាចផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសកល ទៅវិញនោះទេ។
យោងតាមការចេញផ្សាយ របស់ The TBS news បានសរសេរថាអ្នកនាំពាក្យវិមានក្រមឡាំងលោក Dmitry Peskov បានធ្វើការលើកឡើងអំពីបញ្ហានេះ ។ លោកបានពោលបែបនេះថា ពួកយើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះដំណឹងនេះពួកយើងទទួលស្គាល់ថា ទាំងអាមេរិកនិងអឺរ៉ុបគឺកំពុងពិចារណា ទៅលើទណ្ឌកម្មថ្មីទាំងនោះ។
លោកបន្តថា ទោះបីជាយ៉ាងណាក្តីបើយើងមើល ឲ្យច្បាស់នៅពេលនេះទាំងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរុស្សី កាលពីពេលកន្លងមកនិងទណ្ឌកម្មសេដ្ឋកិច្ច ដែលអាចធ្វើឡើង បន្ថែមទៀត ដោយអាមេរិកនិងអឺរ៉ុបលើកនេះគឺជាក់ស្តែងនឹងបានត្រឹមធ្វើឲ្យប៉ះ ពាល់ធ្ងន់ធ្ងរទៅវិញប៉ុណ្ណោះចំពោះសេដ្ឋកិច្ច របស់សកលលោកទៅវិញនោះទេ។
គួរឲ្យដឹងដែរកាសែតជប៉ុន Kyodo news បានរាយការណ៍កាលពីពេលថ្មីៗនេះថា បណ្តាប្រទេសនៅក្នុងក្រុម G7 កំពុងធ្វើការពិចារណា ទៅលើការអនុវត្តទណ្ឌកម្មថ្មីនេះ ប្រឆាំងប្រទេសរុស្សីគឺទណ្ឌកម្មប្រឆាំង ទៅនឹងការនាំចូលទំនិញទាំងអស់ ដែលប្រទេសរុស្សីកំពុង នាំចូលនៅពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី