ព័ត៌មានអន្តរជាតិ

អាមេរិក ពន្លឿនការហ្វឹកហាត់រថក្រោះសំខាន់ៗ សម្រាប់យុទ្ធជនអ៊ុយក្រែន ខណៈដែលរុស្ស៊ីគ្រប់គ្រងទីក្រុង Bakhmut ស្ទើតែទាំងស្រុង

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងពន្លឿនការហ្វឹកហាត់រថក្រោះ Abrams សម្រាប់យុទ្ធជនអ៊ុយក្រែន ខណៈដែលទឹកដីសំខាន់ៗក្នុងប្រទេសអ៊ុយក្រែនត្រូវបានគ្រប់ដោយកងកម្លាំងរុស្ស៊ី នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិកលោក Lloyd Austin ។

ក្នុងខែមករា សហរដ្ឋអាមេរិក  បានប្រកាសថា ខ្លួនកំពុងបញ្ជូនរថក្រោះ M1 Abrams ចំនួន ៣១គ្រឿង បន្ទាប់ពីការបរិច្ចាគរថក្រោះ Leopard ដល់អ៊ុយក្រែន ត្រូវបានធ្វើឡើងដោយសម្ព័ន្ធមិត្តណាតូ គឺអាល្លឺម៉ង់ កាណាដា ប៉ូឡូញ និងព័រទុយហ្គាល់។

ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍កាលពីដើមសប្តាហ៍នេះថា អង្គភាពទាហានស៊ីឈ្នួល Wagner Group ដែលជាអង្គភាពយោធាដែលដឹកនាំដោយលោក Yevgeny Prigozhin និងធ្វើការជាមួយយោធារុស្ស៊ីបានវ៉ាដាច់ ៩០ភាគរយនៃទីក្រុងឧស្សាហកម្មភាគខាងកើតនៃទីក្រុងសមរភូមិ Bakhmut ។

 ទន្ទឹមនឹងនេះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់រុស្ស៊ីបន្ថែមក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក៏បានអះអាងផងដែរថារថក្រោះ Leopard ផ្តល់ជូនដល់អ៊ុយក្រែន ក្នុងរយៈពេលបីខែចុងក្រោយនេះ មិនមានផលប៉ះពាល់អ្វីពិតប្រាកដនោះទេ ដោយសារតែខ្វះការត្រួតពិនិត្យមុនពេលមកដល់ ហើយត្រូវបាន “រក្សាទុកមិនប្រើប្រាស់នៅឃ្លាំងជាច្រើនឆ្នាំ”។

ការរីកចំរើនដែលបានរាយការណ៍នៅទីក្រុង Bakhmut មកដល់នៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទៅទស្សនាតំបន់កាន់កាប់ពីរផ្សេងគ្នានៅក្នុងអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូ បានអះអាងថាបានបញ្ចូលទៅក្នុងឧបសម្ព័ន្ធ។ 

 វិមានក្រឹមឡាំងបានឲ្យដឹងថា ខ្លួនបានបញ្ចូលតំបន់ Kherson, Zaporizhzhia, Luhansk និង Donetsk នៅរដូវស្លឹកឈើជ្រុះ ទោះបីជាទីក្រុងគៀវ និងសម្ព័ន្ធមិត្តលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកក៏ដោយ ដែលបាន​ហៅ​ទង្វើ​នេះ​ថា​ជាទង្វើមិន​ស្រប​ច្បាប់៕

To Top