ព័ត៌មានអន្តរជាតិ

រកឃើញ គ្រាប់បែកបង្កប់ចោល កណ្តាលទីក្រុង ក្បែរព្រំដែនអ៊ុយក្រែន

" "

បរទេស៖ ពលរដ្ឋក្នុងទីក្រុង Belgorod ប្រមាណជា៣០០០នាក់ ត្រូវបានជន្លៀសខ្លួនចេញ ក្រោយរកឃើញគ្រាប់បែក មិនទាន់ផ្ទុះមួយគ្រាប់ នៅក្នុងតំបន់ទីប្រជុំជននេះ បើយោងតាមការបញ្ជាក់ ដោយលោកអភិបាលក្រុង Vyacheslav Gladkov។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាទីក្រុង Belgorod ស្ថិតនៅក្បែរទៅនឹងព្រំដែន ជាមួយនឹងប្រទេសអ៊ុយក្រែន ហើយកាលពីថ្ងៃព្រហស្បតិ៍ កន្លងមកក៏ជាទីតាំងដែលទទួលរងនូវ ការបំផ្ទុះគ្រាប់បែកដ៏ធំមួយផងដែល បានធ្វើឲ្យមនុស្ស៣នាក់ រងរបួសនិងបំផ្លាញរថយន្ត ជាច្រើនគ្រឿង។

" "

ក្រសួងការពារជាតិ នៃប្រទេសរុស្សី បានប្រកាសឆ្លើយតបទៅនឹងហេតុការណ៍នេះផងដែរ ថាវាត្រូវបានបង្កឡើង ដោយមិនមានចេតនានោះទេពោល គឺជាការទំលាក់គ្រាប់បែក ដោយច្រឡំគោលដៅពីសំណាក់ យន្តហោះចម្បាំង Su-34 ប៉ុណ្ណោះ។

" "

តាមការបញ្ជាក់បន្ថែម ដោយលោកអភិបាលក្រុង បានឲ្យដឹងដែរថាពលរដ្ឋប្រមាណ ជា៣០០០នាក់ បានធ្វើដំណើរជន្លៀសខ្លួនចេញ ទៅរកទីតាំងសុវត្ថិភាព ជាមួយនឹងរថយន្តក្រុងប្រមាណជា៩០គ្រឿង៕

ប្រែសម្រួល៖ស៊ុនលី

To Top