ព័ត៌មានអន្តរជាតិ

Update: ទូតអាមេរិក ប្រកាសសញ្ញាអាសន្ន សម្រាប់ពលរដ្ឋរបស់ខ្លួន រស់នៅក្នុងប្រទេសស៊ូដង់

" "

បរទេស៖ ស្ថានទូតអាមេរិក ប្រចាំនៅប្រទេសស៊ូដង់ កាលពីថ្ងៃម្សិលមិញនេះ បានចេញសេចក្តីប្រកាសអាសន្ន ចំពោះបញ្ហាសន្តិសុខ ដល់ពលរដ្ឋរបស់ខ្លួន ប្រមាណជា១៦០០០នាក់ នៅក្នុងប្រទេសស៊ូដង់ ក្នុងការស្វែងរក កន្លែងសុវត្ថិភាព។

ការប្រកាសអាសន្ន និងត្រូវបានយកមកចេញផ្សាយ ដោយកាសែត RT បានឲ្យដឹងថាបានធ្វើឡើង ដោយសារតែទូតអាមេរិក មើលឃើញនឹងមានការវាយប្រហារគ្នា កើតឡើងរវាងក្រុមកងកម្លាំង រដ្ឋាភិបាល ជាមួយនឹងក្រុមកងកម្លាំង សកម្មប្រយុទ្ធនៅក្នុងទីក្រុង Khartoum។

" "

អំពើហឹង្សា ដែលអាមេរិកជឿជាក់ថា នឹងមានភាពសាហាវហើយស្ថានទូតខ្លួនឯង នៅតែស្ថិតត្រឹមជាកន្លែងស្នាក់នៅ និងមិនអាចផ្តល់សេវាកុងស៊ុល បានឡើយ នេះបើយោងតាមការជូនដំណឹង ដែលចេញកាលពីថ្ងៃសៅរ៍។

" "

គួរឲ្យដឹងដែរថា មកដល់ពេលនេះ អាកាសយានដ្ឋាននៅក្នុងទីក្រុង Khartoum ត្រូវបានបិទស្ថានទូតមិនអាចជួយ ឲ្យពលរដ្ឋចាកចេញ ពីប្រទេសបាននៅឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top