តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងនៅព្រឹកថ្ងៃច័ន្ទនេះថា លោកមិនគិតអំពីការរំលាយសភាជាន់ទាប និងហៅការបោះឆ្នោតមួយ មួយថ្ងៃបន្ទាប់ពីគណបក្ស ប្រជាធិបតេយ្យសេរី របស់លោកបានឈ្នះការបោះឆ្នោត សភាក្នុងអាសនៈចំនួន៤ ក្នុងចំណោមអាសនៈចំនួន៨ នោះទេ។
លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាននៅឯការិយាល័យនាយករដ្ឋមន្ត្រីថា “នៅពេលដែលយើងត្រូវអនុវត្តគោលនយោបាយសំខាន់ៗម្តងមួយៗ ខ្ញុំមិនគិតពីការរំលាយសភាជាន់ទាប និងការបោះឆ្នោតទូទៅ សម្រាប់ពេលនេះទេ” ។
មានការរំពឹងទុកថា លោក គីស៊ីដា ប្រហែលជាគ្រោងនឹងហៅការបោះឆ្នោតមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសទាំង៧ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា នៅខែក្រោយ ចំពេលមានការកែលម្អការវាយតម្លៃ សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក៕
ប្រែសម្រួល ឈូក បូរ៉ា