បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ថា លោក Rishi Sunakនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកការទូតអង់គ្លេស និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានជម្លៀសចេញពីប្រទេសស៊ូដង់ ក្នុងប្រតិបត្តិការ ដ៏ “ស្មុគស្មាញ និងរហ័សបំផុត” ។
លោក Sunak បានថ្លែងថា ការងារកំពុងបន្តធានាសុវត្ថិភាព របស់ជនជាតិអង់គ្លេស ដែលស្នាក់នៅក្នុងប្រទេសស៊ូដង់ ។
រដ្ឋមន្ត្រីការពារជាតិ Ben Wallace បានប្រាប់ដល់ទូរទស្សន៍ BBC ថា អ្នកជម្លៀសទាំងនោះ ត្រូវបានគេនាំយកទៅកាន់ អាកាសយានដ្ឋានមួយនៅខាងក្រៅទីក្រុង Khartoum ដើម្បីហោះហើរចេញពីប្រទេសនេះទាំងយប់ ។
គេបានដឹងថា អំពើហិង្សាដ៏សាហាវបានផ្ទុះឡើងកាលពីសប្តាហ៍មុននៅក្រុង Khartoum រវាងកម្លាំងប្រឆាំង២ ។
ការតស៊ូអំណាចរវាងកងទ័ពធម្មតា របស់ប្រទេសស៊ូដង់ និងកម្លាំងទាហានប៉ារ៉ាមួយហៅថា កងកម្លាំងគាំទ្ររហ័ស ហៅកាត់ថា (RSF) បានឃើញការបាញ់ប្រហារ និងការបាញ់ផ្លោងយ៉ាងសាហាវ នៅក្នុងរដ្ឋធានីនៃប្រទេសនេះ ។
ប្រតិបត្តិការនេះមានការចូលរួម ពីបុគ្គលិកអង់គ្លេសជាង១.២០០នាក់មកពីកងពលតូចទ័ពអាកាស កងម៉ារីន និងកងទ័ពអាកាស ៕
