តេអេរ៉ង់៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ បានហៅសហរដ្ឋអាមេរិកថា ជាមេខ្លោងនៃក្រុមរដ្ឋអ៊ីស្លាម (IS) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះសារ របស់លោកកាលពីថ្ងៃសុក្រ បន្ទាប់ពីលោក Robert F. Kennedy Jr. ដែលបានចាប់ផ្តើមការដេញថ្លៃ ជាប្រធានាធិបតីជាផ្លូវការឆ្នាំ២០២៤ របស់លោក បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោកថា “យើង (សហរដ្ឋអាមេរិក) បានបង្កើតក្រុម IS” ។
លោក Kanaani បានលើកឡើងថា គ្មានការងឿងឆ្ងល់នោះទេ ដែលសហរដ្ឋអាមេរិក ជាអ្នកបង្កើតក្រុម IS ដោយសង្កត់ធ្ងន់ថា សម្រាប់អ្នកទាំងឡាយណា ដែល “បិទភ្នែកដោយចេតនា ចំពោះការពិត សេចក្តីថ្លែងការណ៍របស់ Kennedy Jr. ដែលជាក្មួយប្រុសរបស់អតីតប្រធានាធិបតីអាមេរិកលោក John F. Kennedy បានបញ្ជាក់ជាថ្មីអំពីការពិតថា របបអាមេរិកគឺ ជាមេខ្លោងរបស់ក្រុមរដ្ឋឥស្លាម IS។
គួរបញ្ជាក់ថា កន្លងមក រដ្ឋាភិបាលអ៊ីរ៉ង់ បានស្តីបន្ទោសការបង្កើតក្រុមរដ្ឋឥស្លាម IS មកលើសហរដ្ឋអាមេរិក ដោយលើកយកការលើកឡើងរបស់មន្ត្រីអាមេរិក ជាភស្តុតាង៕
ប្រែសម្រួល ឈូក បូរ៉ា