បរទេស៖ កាសែត Washington Post បានអះអាងថា អ៊ុយក្រែនកំពុងរៀបចំផែនការវាយប្រហារជាបន្តបន្ទាប់លើគោលដៅជ្រៅនៅក្នុងប្រទេសរុស្ស៊ី រួមទាំងទីក្រុងមូស្គូ ដើម្បីប្រារព្ធខួប នៃការចាប់ផ្តើមជម្លោះកាលពីដើមឆ្នាំនេះ ប៉ុន្តែត្រូវបាននិយាយចេញពីគំនិតនេះ បន្ទាប់ពីមានការអន្តរាគមន៍ យឺតយ៉ាវដោយសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បាន ឱ្យដឹងថា បណ្តាញផ្សព្វផ្សាយ ក៏បានដកស្រង់សម្តីមន្ត្រីអ៊ុយក្រែន ដែលមិនបញ្ចេញឈ្មោះ ដោយបានទទួលស្គាល់ថា ទីក្រុងវ៉ាស៊ីនតោន មានពាក្យចុងក្រោយនៅក្នុងប្រតិបត្តិការ យោធារបស់ទីក្រុងគៀវយ៉ាងហោចណាស់ខ្លះ ។
កាសែត Washington Post បានអះអាងកាលពីថ្ងៃចន្ទដោយដកស្រង់ឯកសារលេចធ្លាយ របស់មន្ទីរបញ្ចកោណដែលថា ប្រធាននាយកដ្ឋានចារកម្ម យោធាអ៊ុយក្រែន (HUR) លោក Kirill Budanov បានណែនាំ អ្នកក្រោមបង្គាប់ឱ្យ “ត្រៀមខ្លួនសម្រាប់ការវាយប្រហារ ទ្រង់ទ្រាយធំនៅថ្ងៃទី ២៤ ខែកុម្ភៈ” លើទីក្រុងមួយ ចំនួនរបស់រុស្ស៊ី។
កាសែតនេះបានអះអាងទៀតថា ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកកំពុង “ឃ្លាំមើលដោយសម្ងាត់” លើផែនការរបស់ទីក្រុងគៀវ ហើយមានការព្រួយបារម្ភថា រុស្ស៊ីអាចបញ្ចេញការឆ្លើយតបខ្លាំងក្លា ដែលអាចមានសក្តានុពលរួមទាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រផងដែរ។
យោងតាមកាសែត Washington Post CIA បានចេញរបាយការណ៍ ចាត់ថ្នាក់មួយកាលពីថ្ងៃទី ២២ ខែកុម្ភៈ ដោយបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អ៊ុយក្រែន “បានយល់ព្រមតាមសំណើ របស់វ៉ាស៊ីនតោន ដើម្បីពន្យារពេលការវាយប្រហារ” ៕
ប្រែសម្រួលៈ ណៃ តុលា