ព័ត៌មានអន្តរជាតិ

លោក Musk អះអាងថា បានបរិច្ចាគប្រមាណ ជា១០០លានដុល្លារ ជួយអ៊ុយក្រែន

" "

បរទេស៖លោក Elon Musk ប្រធានប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla ផងនោះបានសារភាពថា លោកធ្លាប់បានបរិច្ចាគលុយ ក្នុងទំហំប្រមាណជា១០០លានដុល្លារ ទៅឲ្យប្រទេសអ៊ុយក្រែន ពិតមែនកាលពីពេលកន្លងមក។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ការអះអាងរបស់លោក Musk បានធ្វើឡើងនៅក្នុងពេល ដែលលោកកំពុងមានជម្លោះ តាមបណ្តាញសង្គមជាមួយ នឹងអ្នកនិពន្ធជនជាតិអាមេរិកលោក Stephen King តាំងតែពីថ្ងៃចុងសប្តាហ៍កន្លងមក។

" "

លោក Musk បានពោលបែបនេះ និងសួរទៅកាន់លោក King វិញថា៖ ខ្ញុំធ្លាប់បានបរិច្ចាគលុយដល់ទៅ១០០លានដុល្លារ ជួយអ៊ុយក្រែនប៉ុន្តែតើអ្នកបានធ្វើដូចខ្ញុំ បានប៉ុន្មានហើយ?

" "

ការលើកឡើង របស់លោក Musk គឺជាការឆ្លើយតប ទៅកាន់សំណួររបស់លោក King ថាតើមហាសេដ្ឋីពាន់លានដុល្លាររូបនេះ គួរតែបរិច្ចាគលុយ មួយចំនួនទៅឲ្យអ៊ុយក្រែន តាមរយៈចំណូលដែលទាញ បានពីមុខងារថ្មីគឺ Paid Verification នៅលើបណ្តាញសង្គម​ Twitter៕

To Top