ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ប្រឈមមុខនឹងការបង្ខិតបង្ខំ ដ៏ខ្លាំងក្លារបស់អាមេរិក ដើម្បីទប់ស្កាត់ប្រទេសចិន

ប៉េកាំង ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានចាកចេញ ទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចមួយ ក្នុងអំឡុងពេលដែលលោក ត្រូវបានគេរំពឹងថា នឹងប្រឈមមុខ នឹងការបង្ខិតបង្ខំ របស់សហរដ្ឋអាមេរិក កាន់តែខ្លាំង ដើម្បីបម្រើយុទ្ធសាស្ត្រ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការទប់ស្កាត់ប្រទេសចិន ជាពិសេសនៅក្នុង វិស័យបន្ទះឈីប ។

អ្នកជំនាញចិនបានព្យាករណ៍ថា លោក Yoon ទំនងជានឹងកាន់តែមានទំនុកចិត្តក្នុងការអនុវត្តសេចក្តីណែនាំរបស់សហរដ្ឋអាមេរិក ប៉ុន្តែវិធីសាស្រ្តបែបនេះមានន័យថា កូរ៉េខាងត្បូងបានក្លាយ ទៅជា “សម្ភារៈប្រើប្រាស់” នៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក ក្នុងតម្លៃឯករាជ្យភាព និងផលប្រយោជន៍ផ្ទាល់ខ្លួន ដែលជា គ្មាននិរន្តរភាព និងបំផ្លាញខ្លួនឯង។

យោងតាមរបាយការណ៍ របស់ Financial Times កាលពីថ្ងៃច័ន្ទ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានស្នើសុំឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង លើកទឹកចិត្តក្រុមហ៊ុន ផលិតបន្ទះឈីបឈានមុខគេមួយចំនួនដូចជា Samsung Electronics និង SK Hynix មិនឱ្យបំពេញចន្លោះទីផ្សារ ប្រសិនបើប្រទេសចិន ហាមឃាត់បន្ទះឈីបយក្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Micron Technology ពីការលក់បន្ទះសៀគ្វីនៅចិនដីគោក។

របាយការណ៍​នេះ​បាន​កើត​ឡើង ​នៅ​ពេល​ដែល​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូងលោក Yoon ចេញ​ដំណើរ​ទៅ​អាមេរិក ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន GlobalTime។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងនៅក្នុងសន្និសីទកាសែតជាទម្លាប់មួយកាលពីថ្ងៃចន្ទថា “ដើម្បីរក្សាអនុត្តរភាពរបស់ខ្លួន និងស្វែងរកផលប្រយោជន៍ អាត្មានិយម សហរដ្ឋអាមេរិកបានជំរុញឱ្យ “ផ្តាច់ចំណង” និងផ្តាច់សង្វាក់ផ្គត់ផ្គង់ ហើយថែមទាំងបានបង្ខិតបង្ខំ សម្ព័ន្ធមិត្តរបស់ខ្លួនឱ្យចូលរួម ក្នុងយុទ្ធនាការទប់ស្កាត់ប្រទេសចិន”។

លោកស្រី Mao បានកត់សម្គាល់ថា “យើងសង្ឃឹមថា រដ្ឋាភិបាល និងសហគមន៍ធុរកិច្ចនៃប្រទេស ដែលពាក់ព័ន្ធនឹងមើលឃើញយ៉ាងច្បាស់ ធ្វើរឿងត្រឹមត្រូវ និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងរក្សាខ្សែសង្វាក់ ផ្គត់ផ្គង់ឧស្សាហកម្ម និងផ្គត់ផ្គង់ពិភពលោក ឱ្យមានស្ថេរភាព”។

ប្រទេសចិន បានប្រកាស នៅថ្ងៃទី៣១ ខែមីនា ដើម្បីធ្វើការត្រួតពិនិត្យសុវត្ថិភាព តាមអ៊ីនធឺណិត លើផលិតផលដែលបានលក់ នៅក្នុងទីផ្សារប្រទេសចិន ដោយក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក Micron ។

ទង្វើនេះត្រូវបានគេមើលឃើញ ដោយប្រព័ន្ធផ្សព្វផ្សាយបរទេសថា ជាការសងសឹកប្រឆាំងនឹងការហាមឃាត់បន្ទះឈីបរបស់សហរដ្ឋអាមេរិក និងការដាក់ទណ្ឌកម្មពាក់ព័ន្ធផ្សេងទៀត ប្រឆាំងនឹងប្រទេសចិន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top