ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងគៀវ បង្ហាញសំណើរសុំឲ្យមានការ បន្តឹងទណ្ឌកម្មប្រឆាំង ក្រុងមូស្គូ

បរទេស៖ការិយាល័យរបស់លោកប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃម្សិលមិញនេះបានបង្ហាញអំពីផែនការ ស្នើសុំថ្មីមួយដើម្បីរឹតបន្តឹង ការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងទៅនឹងប្រទេសរុស្សី។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាផែនការរឹតបន្តឹងទាំងនោះគឺមានដូច ជាការរឹតបន្តឹង ទៅលើការ នាំចេញនិងផ្គត់ផ្គង់ហ្គាសទាំងអស់របស់រុស្សីទៅកាន់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុបជាដើម។

ផែនការនេះត្រូវបានបង្កើតឡើងដោយ ក្រុមអ្នកជំនាញអន្តរជាតិដែលដឹក នាំដោយប្រធានរដ្ឋបាលប្រធានាធិបតី លោក Andrey Yermak និងអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ីលោក Michael McFaul ។

គួរឲ្យដឹងដែរថាមុនពេលជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ប្រទេសរុស្សីគឺជាអ្នកផ្គត់ផ្គង់ហ្គាសដល់ ទៅជាង៤០ភាគរយ នៃតំរូវការសរុបរបស់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ទាំងអស់ហើយមកដល់ពេលនេះហ្គាសទាំងនេះ គឺមិនត្រូវបានរក ទណ្ឌកម្មនិងរងបម្រាមនោះ ទេដើម្បីនាំចេញឲ្យអឺរ៉ុប៕

ប្រែសម្រួល៖ស៊ុនលី

To Top