ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ទទួលបានជំនួយសាច់ប្រាក់ ដោយផ្ទាល់ជាង ៦ពាន់លានដុល្លារ ពីអឺរ៉ុបក្នុងឆ្នាំនេះ

" "

គៀវ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ុយក្រែន គឺបានទទួលជំនួយជាហិរញ្ញវត្ថដោយផ្ទាល់ ពីសំណាក់ប្លុកអឺរ៉ុប្រមាណជា ៦ពាន់លានដុល្លាររួចមកហើយ គិតត្រឹមប៉ុន្មានខែដើមឆ្នាំ២០២៣នេះ។

ប្រភពដដែលបានបញ្ជាក់ទៀតថា អ៊ុយក្រែនបានទទួលជំនួយលើកទីបី នៃជំនួយផ្នែកកិច្ចការងារម៉ាក្រូហិរញ្ញវត្ថុ ទ្រង់ទ្រាយធំរបស់សហភាពអឺរ៉ុប ហៅកាត់ថា MFA ដែលមានទំហំប្រមាណជា ១,៥ ពាន់លានអឺរ៉ូ ឬប្រហែល១,៦៥ពាន់លានដុល្លារ កាលពីថ្ងៃអង្គារ ដែលនឹងត្រូវបានយកប្រើប្រាស់ ក្នុងកិច្ចការងារតម្រូវការថវិកាបន្ទាន់។

" "

កន្លងមកកាលពីខែមករាអ៊ុយក្រែន ទទួលបានកញ្ចប់ជំនួយផ្នែកកិច្ចការងារ ម៉ាក្រូដូចគ្នានេះប្រមាណជា ៣,៣ពាន់លានដុល្លារ និងកញ្ចប់ជំនួយទី២ កាលពីខែមិនាក្នុងទំហំប្រមាណជា ១,៦៥ពាន់លានដុល្លារផងដែរ។

" "

ទោះបីជាយ៉ាងណាក្តីកញ្ចប់ថវិកានេះ នឹងនៅមានចំនួនច្រើនបន្ថែមទៀត សម្រាប់ជួយដល់អ៊ុយក្រែនដោយ ក្នុងនោះគម្រោងផែនការប្រចាំឆ្នាំ២០២៣នេះ MFA នឹងធ្វើការផ្តល់ជំនួយសរុបឲ្យទៅដល់ ១៩​,៨ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top