បរទេស៖ ទីបំផុតរថក្រោះទំនើប និងថ្មីបំផុត របស់ប្រទេសរុស្សី T-14 Armata ត្រូវបានដាក់ពង្រាយហើយ ទៅក្នុងសមរភូមិប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងពេលដែលអ៊ុយក្រែន បានប្រកាសផែនការរុញច្រាន កងកម្លាំងរុស្សី ត្រឡប់ទៅវិញនោះ។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានក្នុងស្រុក RIA Novosti បានឲ្យដឹងថាកងកម្លាំងយោធារុស្សីបានចាប់ផ្តើមប្រើប្រាស់រថក្រោះទំនើបបំផុត Armata នៅក្នុងប្រតិបត្តិការក្នុងប្រទេសអ៊ុយក្រែនរួចរាល់ហើយ។
យោងតាមការបញ្ជាក់ដោយប្រភពដដែលបានឲ្យដឹងទៀតដែរថា T-14 បានបំពាក់មកជាមួយនឹងសមត្ថភាពការពារខ្លួនពីគ្រាប់ប្រឆាំងរថក្រោះជាច្រើនប្រភេទហើយក្រុមពីឡុតជាអ្នកបើកបរក៏ត្រូវបានទទួលការហ្វឹកហាត់ជាច្រើនរួចមកហើយនៅក្នុងតំបន់ Donbass តាំងតែពីឆ្នាំ២០២២។
គួរឲ្យដឹងដែរថា T-14 បានបង្ហាញខ្លួនជាលើកដំបូងតាំងតែពីឆ្នាំ២០១៥និងឃើញមានប្រតិបត្តិការលើកដំបូងនៅក្នុងប្រទេសស៊ីរីដើម្បីជួយគាំទ្រដល់ប្រធានាធិបតីស៊ីរីលោក Bashar Assad ប្រឆាំងទៅនឹងក្រុម IS និងជ្រុលនិយមសាសនាផ្សេងទៀត៕
ប្រែសម្រួល៖ស៊ុនលី