បរទេស៖ប្រធានាធិបតីនៃប្រទេសតួកគីលោក Recep Tayyip Erdogan ត្រូវបានគេមើលឃើញថា បានបង្ខំចិត្តលប់ ចោលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមួយចំនួននៅថ្ងៃពុធនេះក្រោយទទួលបានការណែនាំពីក្រុមគ្រូពេទ្យ។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនិងយកមកចេញផ្សាយដោយ RT ហើយបានបញ្ជាក់ទៀតថាវាបាន កើតឡើងនៅ ក្រោយ បន្តិចពេលដែលលោកបានសម្រេចកាត់ចោលបទសំភាស របស់លោកជាមួយ នឹងក្រុមទូរទស្សន៍កាលពីថ្ងៃអង្គារ ដោយលោកប្រធានាធិបតីផ្ទាល់ បានបញ្ជាក់ថាជាបញ្ហាក្រពះ។
លោក Erdogan ដែលក្រោយមកបានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា៖ខ្ញុំចង់ថ្លែងអំណរគុណដល់ មនុស្សគ្រប់គ្នានៅទូទាំងប្រទេសដែលបានជូនពរខ្ញុំនៅក្នុងអំឡុងពេលនេះ ដែលវាបានកើតឡើងនៅចំពេលដែល ខ្ញុំកំពុងមមាញឹកបំផុតសម្រាប់កិច្ចការងារ។
លោកបានបន្តទៀតថា៖ខ្ញុំនឹងបន្តសម្រាកនៅផ្ទះ តាមការណែនាំរបស់គ្រូពេទ្យ ប៉ុន្តែនឹងមិនអាចចូលរួមកម្មវិធីមួយចំនួន ដែលធ្វើឡើងនៅក្នុងទីក្រុងចំនួន៣ នៅថ្ងៃពុធនេះ ឡើយហើយអនុប្រធានាធិបតីលោក Fuat Oktay នឹងធ្វើកិច្ចការងារនេះ ជំនួសលោក៕
ប្រែសម្រួល៖ស៊ុនលី