ព័ត៌មានអន្តរជាតិ

ប៉ូឡូញ រឹបអូសយកទូត និងមូលនិធិសម្រាប់កិច្ ចការងារពាណិជ្ជកម្មរបស់រុស្សី

បរទេស៖លោកអគ្គរដ្ឋទូតរុស្សីប្រចាំនៅប្រទេស ប៉ូឡូញលោក Serge Andreyev កាលពីថ្ងៃពុធម្សិលមិញនេះបានអះអាងថា លុយរបស់រុស្សីទាំងអស់ដែលមាននៅ ក្នុងគណនេយ្យរបស់ទូតនិងការិយាល័យពាណិជ្ជកម្មដែលស្ថិតនៅក្នុងទីក្រុង Warsaw ត្រូវបានរឹបអូសដោយព្រះរាជ អជ្ញារបស់ប្រទេសប៉ូឡូញ។

លោក Andreyev បានថ្លែងប្រាប់ RIA និងត្រូវយកមកចេញផ្សាយបន្តដោយ RT ថា៖ពួកយើងបានទទួលដំនឹង ពីការិល័យរបស់ព្រះរាជអជ្ញាថាមូលនិធិទាំងអស់ដែលមានគណនយ្យនៅក្នុងធនាគារ Santander Bank និងលុយរបស់ក្រុមការងារតំណាងរបស់អគ្គរដ្ឋទូតនោះត្រូវបានបញ្ជូនទៅកាន់គណនេយ្យរបស់ព្រះរាជអជ្ញាររបស់ប្រទេសប៉ូឡូញរួចរាល់ហើយ។

ធនាគារ Santander Bank ក៏បានជូនដំណឹងមកស្ថានទូតថាខ្លួន បានសម្រេចបិទកិច្ចសហប្រតិបត្តិការជាមួយ នឹងរដ្ឋាភិបាលរុស្សីនិងការបិទ គណនេយ្យផងដែរហើយក្នុងនោះគណនេយ្យដែលមានជាលុយដុល្លារ ផងនិងជាលុយរបស់ប៉ូឡញមួយចំនួនផង។

គួរឲ្យដឹងដែរថាប្រទេសទាំងឡាយក្នុងតំបន់អឺរ៉ុប និងអង្គការណាតូជាច្រើនបានបណ្តេញអ្នកការទូតរុស្ស៊ី រាប់សិបនាក់ បន្ទាប់ពីជម្លោះអ៊ុយក្រែនបានកើនឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែភាគច្រើនមិនបានទៅឆ្ងាយរហូត ឈានដល់ការផ្តាច់ទំនាក់ទំនងជាមួយទីក្រុងមូស្គូនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top