បាងកក៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា តម្រួតថៃបានឲ្យដឹងថា ពួកគេបានចាប់ខ្លួនស្ត្រីម្នាក់ដែលសង្ស័យថា បានសម្លាប់មិត្តភក្តិ និងអ្នកស្គាល់គ្នារបស់នាងចំនួន១២នាក់ ដោយដាក់ថ្នាំបំពុលដល់ពួកគេជាមួយ នឹងសារធាតុម្យ៉ាង ហៅថា ស៊ីយ៉ានុត។
ស្ត្រីឈ្មោះ Sararat Rangsiwuthaporn ត្រូវបានចាប់ខ្លួនក្នុងទីក្រុងបាងកកកាលពីថ្ងៃអង្គារ បន្ទាប់ពីមានការសាកសួរថ្មីៗអំពីការស្លាប់របស់មិត្តភក្តិម្នាក់ ។
ក្រុមគ្រួសារនារីរងគ្រោះបានដាក់ការសង្ស័យបន្ទាប់ពីនាងស្លាប់នៅក្នុងដំណើរកម្សាន្តជាមួយនាង Sararat កាលពីដើមខែនេះ ។
បន្ទាប់ពីបានធ្វើការសាកសួរ ប៉ូលិសក្នុងសប្តាហ៍នេះបានឲ្យដឹងថា ពួកគេជឿថា នាង Sararat បានសម្លាប់មនុស្ស១១នាក់ផ្សេងទៀតរួមទាំងអតីតមិត្តប្រុសរបស់នាងផងដែរ ។
ប៉ូលិសចោទថា នាងសម្លាប់ដោយហេតុផលហិរញ្ញវត្ថុ ។ នាង Sararat បានបដិសេធរាល់ការចោទប្រកាន់ ។ អាជ្ញាធរថៃបានបដិសេធមិនឲ្យមានការធានាខ្លួនរបស់នាងឡើយ ។
ប៉ូលិសបានឲ្យដឹងថា កាលពី២សប្តាហ៍មុន នាងបានធ្វើដំណើរជាមួយមិត្តរបស់នាងទៅកាន់ខេត្ត Ratchaburi ភាគខាងលិចនៃទីក្រុងបាងកក ជាកន្លែងដែលពួកគេបានចូលរួមក្នុងពិធីការពារព្រះពុទ្ធសាសនានៅឯទន្លេមួយ ។ មួយសន្ទុះក្រោយមក មិត្តភ័ក្តិរបស់នាង ឈ្មោះ Siriporn Khanwong បានដួលសន្លប់ ហើយស្លាប់នៅលើច្រាំងទន្លេនោះភ្លាមៗ ៕