បរទេស៖ អតីតប្រធានាធិបតី លោក Donald Trump បានទាក់ទាញ និងចែចង់ជាមួយអ្នកនិពន្ធ គឺនាង E. Jean Carroll មុនពេលនាំនាងចូលទៅក្នុងបន្ទប់ សំលៀកបំពាក់នៃហាងលក់ទំនិញប្រណីតមួយ ហើយនាងបានអះអាងនៅក្នុង សក្ខីកម្មទៅកាន់ចៅក្រមក្នុងទីក្រុង New York កាលពីថ្ងៃពុធ។ លោក Trump បដិសេធការចោទប្រកាន់នេះ ដោយហៅការចោទប្រកាន់របស់ Carroll ថា ជា “ការបោកប្រាស់ដែលនាងបង្កើតឡើង ដើម្បីចង់បានលុយពីលោក”។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នាង Carroll បានផ្តល់សក្ខីកម្មថា នាងបានរត់ចូលទៅក្នុងហាងទំនើបមួយនៅ Manhattan របស់លោក Trump ក្នុងឆ្នាំ ១៩៩០ ។ លោក Trump ដែលកាលនោះជាមហាសេដ្ឋីអចលនទ្រព្យ ត្រូវបានចោទប្រកាន់ថា បានសុំឱ្យនាង Carrol ជួយក្នុងការជ្រើសរើសខោទ្រនាប់សម្រាប់នារីផ្សេង ហើយអ្នកទាំងពីរបានចែចង់ ពេលពួកគេដើរកាត់ហាង។ បន្ទាប់មក លោក Trump បានស្នើឱ្យ Carroll ធ្វើជាគំរូនៃខោក្នុង ហើយអ្នកទាំងពីរបានដើរ ទៅបន្ទប់ប្តូរសម្លៀកបំពាក់។
នាងបានអះអាងថា «គាត់បានបិទទ្វារភ្លាម ហើយរុញខ្ញុំទៅនឹងជញ្ជាំង។ “គាត់បានវាយខ្ញុំយ៉ាងខ្លាំង ក្បាលរបស់ខ្ញុំវាយ។ ខ្ញុំបានរុញថយក្រោយ ហើយគាត់បានរុញខ្ញុំទៅនឹងផ្ទប់នឹងជញ្ជាំង ហើយរុញក្បាលខ្ញុំ»។ ខ្ញុំរុញគាត់ថយក្រោយ ហើយគាត់ក៏រុញខ្ញុំទៅនឹងជញ្ជាំងម្តងទៀត ជាមួយក្បាលខ្ញុំម្តងទៀត”
នាងបានបន្តដោយនិយាយថា “គាត់បានឱនចុះ ហើយទាញខោអាវរបស់ខ្ញុំចុះ», លោក Trump បានបន្តចាប់រំលោភនាង។
នាង Carroll មិនបានដាក់របាយការណ៍ប៉ូលិសទេ។ នាងបានប្រាប់រឿងនេះ ជាលើកដំបូងនៅក្នុងទស្សនាវដ្តី New York កាលពីឆ្នាំ២០១៩ ដោយផ្តល់ព័ត៌មានលម្អិតបន្ថែម នៅក្នុងសៀវភៅដែលបានបោះពុម្ពនៅឆ្នាំដដែល។
យ៉ាងណាក៏ដោយលោក Trump បានបដិសេធថា លោកមិនធ្លាប់ជួប Carroll ហើយបានចោទប្រកាន់នាង ជាសាធារណៈថា បានកុហកធ្វើបាបគាត់សម្រាប់ ជារឿងនយោបាយ។ នាង Carroll បានប្តឹងលោក Trump ពីបទបរិហារកេរ្តិ៍បន្ទាប់ពីការបដិសេធរបស់គាត់ និងសម្រាប់ការរំលោភបំពានរាងកាយ បន្ទាប់ពីអាជ្ញាធរញូវយ៉កបានដកចេញលក្ខន្ដិកៈ នៃរយៈពេលសងចំពោះការទាមទារសំណង លើករណីបែបនេះកាលពីឆ្នាំមុន ៕
ប្រែសម្រួលៈ ណៃ តុលា