ពេលថ្មីៗ កន្លងទៅនេះ លើបណ្តាញទំនាក់ទំនងសង្គម Twitter លោកស្រី Maureen A Huebel បញ្ញវន្តឯករាជ្យ របស់ប្រទេសអូស្ត្រាលី ត្រូវគេនាំគ្នា ចោទប្រកាន់ រហូតដល់ត្រូវគេចាត់ទុកថា ជា “មនុស្សយន្ត” ហើយគណនី របស់លោកស្រី ក៏ត្រូវបិទដែរ ។ ខណៈផ្តល់ បទសម្ភាសន៍ជាមួយអ្នក សារព័ត៌មានតាមអនឡាញ នៅក្នុងផ្ទះរបស់លោកស្រី នៅក្រុង Melbourne លោកស្រីបានថ្លែងថា ខ្ញុំជាមនុស្សពិតប្រាកដ តែមិនមែនមនុស្សយន្តនោះទេ ។
លោកស្រី Maureen A Huebel បានថ្លែងថា លោកស្រីបានរង ការវាយប្រហារ នៅតាមបណ្តាញអ៊ីនធើណេត ដោយសារ លោកស្រីចង់ ដឹងពីសភាពការណ៍ ពិតប្រាកដ នៃភូមិភាគស្វយ័ត Xinjiang ។ លោកស្រីថ្លែងថា មនុស្សមួយចំនួនងប់ងល់បង្កពាក្យកុហក ដើម្បីបំភាន់ភ្នែកមតិប្រជាជន ដូច្នេះពួកគេខ្លាចការសិក្សាស្រាវ ជ្រាវរបស់ខ្ញុំ វាយទម្លុះ “ការនិទានរឿង អំពីភូមិភាគស្វយ័ត Xinjiang”របស់ពួកគេ ។
បន្ទាប់ពីមានការប្រាស្រ័យទាក់ទង កាន់តែច្រើនឡើងៗ ជាមួយនឹងជនជាតិចិន លោកស្រី Maureen A Huebel ក៏កាន់តែមិនពេញចិត្ត ចំពោះការផ្សាយដំណឹងដ៏លំអៀង អំពីប្រទេសចិន របស់ប្រព័ន្ធសារព័ត៌មានប៉ែកខាងលិច ។ លោកស្រីបានថ្លែងថា “ជាយូរណាស់មកហើយ ប្រព័ន្ធសារព័ត៌មានប៉ែកខាងលិច ត្រូវប្រជាពលរដ្ឋចាត់ទុកថា “គឺត្រឹមត្រូវនិងទៀងទាត់” ប្រជាជនជាច្រើនមិន បានឈានដល់កម្រិតអប់រំ ដែលអាចធ្វើការវាយ តម្លៃនិង រិះគន់នោះទេ ដូច្នេះ មិនសូវមានមនុស្សណាចោទ ជាមន្ទិលសង្ស័យ ចំពោះការផ្សាយដំណឹង របស់ប្រព័ន្ធសារព័ត៌មាន ទាំងនេះទេ ។ ប្រព័ន្ធសារព័ត៌មាន ទាំងនេះ បានប្រមូលផ្តុំជាមួយគ្នានិងផ្តោតសំខាន់លើការលើកកម្ពស់ផលប្រយោជន៍នយោបាយ ពោលគឺមានឥទ្ធិពល ដ៏ខ្លាំងក្លា ក្នុងការកកើតទៅជាប្រជាមតិ ។ ”ខណៈផ្សាយដំណឹងអំពីប្រទេសចិន ប្រព័ន្ធសារព័ត៌មានប៉ែកខាងលិច ជាច្រើនបានផ្សព្វផ្សាយ ដំណឹង មិនពិតប្រាកដទេ ។“ ប្រព័ន្ធសារព័ត៌មានមួយចំនួន មិនមែនផ្តល់សេវាកម្មជាសាធារណៈនោះទេ តែគឺបម្រើសហគ្រាស ឧស្សាហកម្មយោធា និងធ្វើឱ្យវាទទួលបានចំណេញ ។ លុះត្រាតែប្រព័ន្ធសារព័ត៌មានត្រូវពួកគេគ្រប់គ្រង នោះ ការពិតជាក់ស្តែងនឹងត្រូវបំពុល ។
មន្ត្រីការទូតចិនមួយរូប ធ្លាប់បង្ហោះ សារតាមបណ្តាញ ទំនាក់ទំនងសង្គមTwitter ដែលមានរូបថតអំពីការដែលកុមារជនជាតិ វែវូអឺរៀនរបាំប្រពៃណី របស់ជនជាតិវែវូអឺ ។ លោកស្រី Maureen A Huebel បានចែករំលែកសារនេះ ហើយបានបង្ហោះសារមួយទៀតថា ខ្ញុំនឹងទៅទស្សនាភូមិភាគ ស្វយ័ត Xinjiang នៅឆ្នាំ២០២៤ ដើម្បីសិក្សាស្រាវជ្រាវថា តើជនជាតិវែវូអឺបានរួមចំណែកដល់កំណើន GDP នៃភូមិភាគស្វយ័ត Xinjiang យ៉ាងដូចម្តេច ព្រមនិងពិនិត្យមើលសភាព ការណ៍ កំណើនចំនួនប្រជាជន ក៏ដូចជានឹងធ្វើការវិភាគ អំពីកម្រិតសុភមង្គលនិងការសម្តែង តាមរយៈរបាំរបស់ពួកគេផងដែរ ។
លោកស្រី Maureen A Huebel បានយល់ឃើញថា “ប្រទេសចិននឹងក្លាយជាអ្នកគ្រប់គ្រងសណ្តាប់ធ្នាប់ពិភពលោកកាន់តែល្អប្រសើរ ហើយប្រទេសទាំងអស់សុទ្ធតែអាចទទួលបានផលប្រយោជន៍ពីរឿងនេះ ”៕