ព័ត៌មានអន្តរជាតិ

ជប៉ុន ​សម្រេច​ទម្លាក់ ​ចំណាត់​ថ្នាក់​ជំងឺ​កូវីដ-១៩ ​ជា​ផ្លូវ​ការ មកត្រឹមកម្រិតជំងឺផ្ដាសាយ

តូក្យូ៖ ប្រទេសជប៉ុន បានសម្រេចចិត្តជាផ្លូវការ ដើម្បីបន្ទាបស្ថានភាពផ្លូវច្បាប់នៃមេរោគកូវីដ-១៩ ទៅកម្រិតមួយស្មើនឹងជំងឺគ្រុនផ្តាសាយតាមរដូវ នៅថ្ងៃទី០៨ ខែឧសភា ដោយត្រួសត្រាយផ្លូវ សម្រាប់ការធ្វើឱ្យមានលក្ខណៈធម្មតាពេញលេញនៃសកម្មភាពសង្គម និងសេដ្ឋកិច្ច។

ការសម្រេចចុងក្រោយនៃកាលវិភាគនេះធ្វើឡើងនៅពេលដែលរដ្ឋាភិបាលរំពឹងថា នឹងនាំយកវិធានការត្រួតពិនិត្យព្រំដែន ដែលនៅសេសសល់របស់ខ្លួនក្នុងរយៈពេលជាងមួយសប្តាហ៍ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ នៅក្នុងការរំពឹងទុកនៃការកើនឡើងនៃចំនួនប្រជាជន ដែលធ្វើដំណើរទៅក្រៅប្រទេស និងការត្រឡប់មកវិញក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសប្តាហ៍មាសដែលចាប់ផ្តើមថ្ងៃសៅរ៍។

ក្រោមលក្ខខណ្ឌតម្រូវបច្ចុប្បន្ន អ្នកចូលប្រទេសទាំងអស់ត្រូវតែបង្ហាញវិញ្ញាបនបត្រថាបានទទួលវ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់ ៣ដង ឬលទ្ធផលអវិជ្ជមានពីការធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលធ្វើឡើងក្នុងរយៈពេល ៧២ ម៉ោងបន្ទាប់ពីការចាកចេញ។

អ្នកជំនាញជំងឺឆ្លងនៃក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលបានផ្តល់ភ្លើងខៀវដល់កាលវិភាគនៃការចាត់ថ្នាក់ឡើងវិញដែលបានគ្រោងទុកដោយផ្អែកលើស្ថានភាពជំងឺរាតត្បាតបច្ចុប្បន្ន និងការត្រៀមលក្ខណៈនៃប្រព័ន្ធថែទាំសុខភាព សម្រាប់ការងើបឡើងវិញនៅទូទាំងប្រទេស។

ក្រុមប្រឹក្សានេះបានរាយការណ៍ថាស្ថាប័នវេជ្ជសាស្រ្តប្រហែល ៨៤០០ ដែលរួមមាន ៩០ភាគរយនៃមន្ទីរពេទ្យ និងគ្លីនិកទូទាំងប្រទេសបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកអ្នកជំងឺកូវីដ-១៩ រហូតដល់ទៅ ៥៨០០០ ។ ស្ថាប័នប្រហែល ៤៤០០០ នឹងទទួលយកអ្នកជំងឺក្រៅ ដែលកើនឡើងពី ៤២០០០ នាក់នាពេលបច្ចុប្បន្ន។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព លោក Katsunobu Kato បានប្រាប់សន្និសីទ សារព័ត៌មានមួយថា “វិធានការពិសេសដែលរដ្ឋាភិបាល បាននិងកំពុងអនុវត្តក្នុងការ ឆ្លើយតបទៅនឹងមេរោគឆ្លងថ្មី នឹងបញ្ចប់នៅថ្ងៃទី០៧ ខែឧសភា”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top