ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៨ថា យន្តហោះចម្បាំងមួយគ្រឿងរបស់ប្រទេសរុស្ស៊ី ត្រូវបានគេដឹងថា បានធ្លាក់នៅតំបន់ភាគខាងជើងនៃប្រទេស ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ីបានធ្លាក់នៅតំបន់ Murmansk ភាគខាងជើងកាលពីថ្ងៃពុធ ដោយបានដកស្រង់សម្តីរបស់ក្រសួងការពារជាតិបានឲ្យដឹងដូច្នេះ ។
សារព័ត៌មានខាងលើបានដកស្រង់ សម្តីចេញពីក្រសួងដែលបានឲ្យដឹងថា “យន្តហោះបានធ្លាក់ក្នុងតំបន់គ្មានមនុស្សរស់នៅទេ“ ។
សារព័ត៌មាន TASS បានឲ្យដឹងទៀតថា អ្នកបើកយន្តហោះបានលោតចេញ ហើយមានសុវត្ថិភាព ។
សារព័ត៌មានមិនបានបញ្ជាក់ ថាតើ យន្តហោះចម្បាំងនេះធ្លាក់ដោយសារអ្វីនោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា