ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូថា អាមេរិកកំពុងជួយ សម្លាប់ប្រជាជនរុស្ស៊ី

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងរួមចំណែក ដោយផ្ទាល់ដល់ការស្លាប់ របស់ជនជាតិរុស្ស៊ីតាមរយៈ ការផ្តល់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែន។ លោកស្រីប្រតិកម្មទៅនឹង បទសម្ភាសន៍របស់កាសែត Kommersant ជាមួយលោកស្រី Lynne Tracy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ ដែលបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន «មិនចាត់ទុករុស្ស៊ីជាសត្រូវទេ»។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Zakharova បានសរសេរនៅលើ Telegram ដោយសំដៅទៅលើការបះបោរ ដែលគាំទ្រដោយលោកខាងលិចក្នុងឆ្នាំ ២០១៤ នៅទីក្រុងគៀវ ដែលបានបណ្តេញប្រធានាធិបតី ជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ លោក Viktor Yanukovich ចេញថា “ប្រជាជនរុស្ស៊ីត្រូវបានសម្លាប់ ដោយការកំណត់គោលដៅដែល ធ្វើឡើងដោយសហរដ្ឋអាមេរិក ដោយការផ្តល់ប្រាក់ ផ្តល់ អាវុធ ដោយសហរដ្ឋអាមេរិក និងដោយជំនួយដល់របបដែល ត្រូវបាននាំយកឡើងដោយសហរដ្ឋអាមេរិក ជាលទ្ធផលនៃ រដ្ឋប្រហាររៀបចំដោយសហរដ្ឋអាមេរិក” ។

នៅក្នុងបទសម្ភាសន៍មួយដែល ត្រូវបានចេញផ្សាយនៅក្នុងកាសែតរុស្ស៊ី Kommersant កាលពីថ្ងៃព្រហស្បតិ៍ លោកស្រី Tracy បាននិយាយថា លោកស្រីគាំទ្រទំនាក់ទំនងក្រៅផ្លូវការរវាងអាមេរិក និងរុស្ស៊ី ហើយថា សហរដ្ឋអាមេរិក “មិនចង់ “លុបចោល” ប្រជាជនរុស្ស៊ីតាមមធ្យោបាយណាមួយឡើយ។

លោកស្រីបានបន្ថែមថា “មិនថាយើងមានភាពខុសប្លែកគ្នាយ៉ាងណាទេ សហរដ្ឋអាមេរិកមានជាមួយរដ្ឋាភិបាលរុស្ស៊ី ពួកគេមិនខុសគ្នាជាមួយប្រជាជនរុស្ស៊ីទេ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top