ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្ម រវាងរុស្ស៊ីនិងឥណ្ឌា មើលមានកំណើន ដល់កំណត់ត្រា

បរទេស៖ យោងតាមការចេញផ្សាយរបស់ RIA Novosti កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ប្រទេសរុស្សីបានក្លាយទៅជាដៃគូ ពាណិជ្ជកម្មធំបំផុតទី៥ របស់ប្រទេសឥណ្ឌាក្នុងរយៈពេល ត្រឹមតែមួយឆ្នាំកន្លងមកនេះប៉ុណ្ណោះ។

ទិន្នន័យដែលបានមកពីក្រសួងពាណិជ្ជគម្ម របស់ប្រទេសឥណ្ឌាបានបង្ហាញថា ការនាំចេញរបស់រុស្សីមកកាន់ទីផ្សារឥណ្ឌា មានប្រមាណដល់ទៅ ៤១,៦ពាន់លានដុល្លារ ជាលើកដំបូងគិតចាប់ពីខែមេសា ឆ្នាំ២០២២ ដល់ខែមិនា ឆ្នាំ២០២៣ ដែលតួលេខនេះមានទំហំដល់ទៅ ៤ដងច្រើនជាងទំហំដែលធ្វើបាន កាលពីឆ្នាំសារពើពន្ធឆ្នាំទៅ។

ដោយឡែកទំហំពាណិជ្ជកម្មទៅវិញទៅមក រវាងប្រទេសរុស្សីនិងប្រទេសឥណ្ឌា មានទំហំដល់ទៅ ៤៤,៤ពាន់លានដុល្លារ ខណៈដែលការនាំចេញទៅកាន់ ប្រទេសរុស្សីមានប្រមាណជា ២,៨ពាន់លានដុល្លារ។

ក្នុងចំណោមអ្នកធ្វើពាណិជ្ជកម្មធំៗផ្សេងទៀត របស់ឥណ្ឌាក្រៅពីនោះក៏មាន ដូចជាសហរដ្ឋអាមេរិក ដែលមានទៅដល់ ១១៨,២ពាន់លានដុល្លារ ជាមួយនឹងចិន ១០៤,៣ពាន់លានដុល្លារ ជាមួយនឹងអារ៉ាប់រួម ៧៧,៦ពាន់លានដុល្លារ និងជាមួយនឹងអារ៉ាប៊ីសាអូឌីត ៤៨,៣ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top