ព័ត៌មានអន្តរជាតិ

ប្អូនស្រីរបស់លោក គីម ជុងអ៊ុន ហៅប្រធានាធិបតីអាមេរិក Joe Bidenថា ចាស់រហូតដល់វង្វេង

បរទេស៖ កូរ៉េខាងជើងបានចោទ ពីភាពចាស់ជរារបស់ ប្រធានាធិបតីអាមេរិក លោក Joe Biden បន្ទាប់ពីមេដឹកនាំអាមេរិករូបនេះ បានគំរាមបំផ្លាញកូរ៉េខាងជើង នៅក្នុងព្រឹត្តិការណ៍នៃការ វាយប្រហារនុយក្លេអ៊ែរ ហើយក៏បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះគោលនយោបាយ “ជ្រុលនិយម” និង “អរិភាព” ទៀតផង។ ការអត្ថាធិប្បាយនេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំចុងក្រោយរបស់លោក Biden ជាមួយសមភាគីកូរ៉េខាងត្បូង ដែលលោកបានប្តេជ្ញាជំរុញ កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ រវាងសម្ព័ន្ធមិត្តទាំងពីរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងលោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីរបស់មេដឹកនាំ គីម ជុងអ៊ុន បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល កាលពីថ្ងៃសុក្រ ដោយបានបញ្ចេញមតិទៅលើលោកលោក បៃដិន បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង យុន ស៊ុកយ៉ុល នៅរដ្ឋធានីសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ។

ក្នុងអំឡុងសន្និសីទសារព័ត៌មាន រួមមួយជាមួយលោក Yoon និង លោក Biden បាននិយាយថា ការវាយប្រហារនុយក្លេអ៊ែរដោយកូរ៉េខាងជើង នឹង “នាំឱ្យរបបណាក៏ដោយដែល កាន់អំណាចនៅទីនោះត្រូវបញ្ចប់ ដោយសង្កត់ធ្ងន់លើតម្រូវការដើម្បី “ពង្រឹងការទប់ស្កាត់បន្ថែមទៀត និងឆ្លើយតបទៅនឹងការគំរាមកំហែង នុយក្លេអ៊ែររបស់កូរ៉េខាងជើង” ។

លោកស្រី គីម បានស្នើសេចក្តីថ្លែងការណ៍នេះគឺជាសញ្ញានៃ “ភាពចាស់ជរារបស់បុរស” ដោយព្រមានថា “វោហាសាស្ត្រគំរាមកំហែង” របស់លោក Biden នឹងជំរុញឱ្យមានការឆ្លើយតបពី ទីក្រុងព្យុងយ៉ាងនៅថ្ងៃណាមួយ។

ប្អូនស្រីរបស់លោក គីម ជុងអ៊ុន បន្តថា “វាអាចត្រូវបានចាត់ទុកថាជាការកត់សម្គាល់ មិនសមហេតុសមផលពីបុគ្គល ដែលស្ថិតក្នុងដំណាក់កាលចាស់វង្វេង ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទទួលបន្ទុកសន្តិសុខ និងអនាគតរបស់សហរដ្ឋអាមេរិក ដែលជាបុរសចំណាស់ដែលគ្មានអនាគត ព្រោះវាច្រើនពេកសម្រាប់គាត់ ក្នុងការបម្រើការងារដែលនៅសល់ រយៈពេលពីរឆ្នាំនៃអាណត្តិរបស់គាត់» ៕

ប្រែសម្រួលៈ ណៃ តុលា

To Top