ព័ត៌មានអន្តរជាតិ

លោក Biden បើកភ្លើងខៀវដាក់ពង្រាយទ័ព ទៅព្រំដែនមិកស៊ិកូ

បរទេស៖ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃសុក្រកន្លងមកនេះបានផ្តល់ការអនុញ្ញាតិ ឲ្យទៅកាន់លោករដ្ឋមន្ត្រីក្រសួងការបរទេស Antony Bliken និងរដ្ឋមន្ត្រីកិច្ចការងារសន្តិសុខជាតិ Alejandro Mayorkas ដើម្បីដាក់ពង្រាយទ័ពបម្រុងរបស់អាមេរិក ទៅកាន់ព្រំដែនមិកស៊ិកូ ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងការជួញដូរថ្នាំញៀនខុសច្បាប់។

លោក Biden បានសរសេរបែបនេះថា៖ អាជ្ញាធរ​ដែល​ត្រូវ​បាន​កោះហៅ​នឹង​អាចធានាបាន​ថា ​ក្រសួង​ការពារជាតិ ​អាច​ទ្រទ្រង់​បាន​ត្រឹមត្រូវ​នូវ​ការ​គាំទ្រ ​របស់​នាយកដ្ឋាន​សន្តិសុខជាតិ ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន នៅលើទីផ្សារ​អន្តរជាតិ ជាពិសេសគឺ​តាម​បណ្តោយ​ព្រំដែន​ ភាគនិរតីរបស់យើង។

វិធានការ​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ ទៅ​នឹង​ការ​ប្រកាស​អាសន្ន​ជាតិ​របស់​សេតវិមាន តាំងតែពី​ខែ​ធ្នូ ឆ្នាំ​២០២១ ទាក់​ទង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​អន្តរជាតិ។ 

កាលពីគ្រានោះ លោកប្រធានាធិបតី បានស្តីបន្ទោសក្រុមជួញដូរគ្រឿងញៀន អង្គការឧក្រិដ្ឋកម្មឆ្លងដែន និងអ្នកសម្របសម្រួលរបស់ពួកគេ ចំពោះការនាំយក គ្រឿងញៀនខុសច្បាប់ និងសារធាតុគីមីមុនគេ និង អំពើហឹង្សាទាក់ទងនឹងគ្រឿងញៀន ចូលទៅក្នុងសហគមន៍អាមេរិក និងដាក់ទណ្ឌកម្មលើឥស្សរជនជាន់ខ្ពស់ របស់ក្រុមជួញដូរមួយចំនួនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top