វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ថា ប៉ូលិសកំពុងស្វែងរកកាលពីថ្ងៃសៅរ៍ ដើម្បីចាប់ខ្លួនខ្មាន់កាំភ្លើង ដែលត្រូវបានគេជឿថា បានបាញ់សម្លាប់ជនជាតិហុងឌូរ៉ាស់ចំនួន៥នាក់ បន្ទាប់ពីពួកគេបាន សុំឱ្យគាត់បញ្ឈប់ការអនុវត្តគោលដៅ នៅពេលយប់ជ្រៅ ដែលធ្វើឱ្យទារករបស់ពួកគេភ្ញាក់ ។
ក្មេងអាយុ៨ឆ្នាំម្នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះ នៅគ្រាដែលខ្មាន់កាំភ្លើងទំនងជាស្រវឹងស្រា បានសម្រុកចូលទៅក្នុងផ្ទះដែលមានក្រុមមនុស្ស ហើយបានបាញ់រះ ត្រូវបានគេរាយការណ៍ថា បានខឹងសម្បារ ចំពោះការស្នើសុំឱ្យបញ្ឈប់ការបាញ់អាវុធ ពាក់កណ្តាលស្វ័យប្រវត្តិ របស់គាត់នៅក្នុងទីធ្លាផ្ទាល់ខ្លួនរបស់គាត់ ។
មន្ត្រីប្រចាំតំបន់ San Jacinto ស្ថិតនៅភាគខាងជើងនៃទីក្រុង ហាវស្តុន បានពណ៌នាអំពីទិដ្ឋភាពដ៏រន្ធត់មួយ នៅគ្រាដែលអាជ្ញាធរបានទៅដល់លំនៅដ្ឋាន បន្ទាប់ពីបានទទួលការហៅទូរស័ព្ទអំពី “ការបង្កហេតុ” ប្រហែលម៉ោង១១និង៣០កាលពីយប់ថ្ងៃសុក្រ ។
ជនរងគ្រោះដែលមានអាយុពី ៨ឆ្នាំដល់៤០ឆ្នាំ ត្រូវបានគាស់ទ្វារមុខផ្ទះចូលបន្ទប់ដេកខាងក្នុងផ្ទះ ឃើញពួកគេ២នាក់ ស្ត្រីទាំង២នាក់ដេកលើកុមារ រងគ្រោះទាំង២នាក់ ដែលរួចជីវិតពីការសម្លាប់រង្គាលនេះ ។
មន្ត្រីប្រចាំតំបន់បានប្រាប់ដល់ស្ថានីយទូរទស្សន៍ ABC ថា “តាមគំនិតរបស់ខ្ញុំ ពួកគេពិតជាកំពុងព្យាយាមមើលថែទារក និងរក្សាទារកឱ្យនៅរស់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា